Close

លោកគួច ចំរើន ជំរុញកសិករទាំងអស់ផលិតនូវបន្លែដែលមានសុវត្ថិភាព និងគុណភាព

ដោយ៖ Chhan Sreyka ​​ | ថ្ងៃពុធ ទី៥ ខែមីនា ឆ្នាំ២០២៥ ព័ត៌មានជាតិ
លោកគួច ចំរើន ជំរុញកសិករទាំងអស់ផលិតនូវបន្លែដែលមានសុវត្ថិភាព និងគុណភាព លោកគួច ចំរើន ជំរុញកសិករទាំងអស់ផលិតនូវបន្លែដែលមានសុវត្ថិភាព និងគុណភាព

កណ្ដាល ៖ លោក គួច ចំរើន អភិបាលខេត្តកណ្ដាល ជំរុញដល់ប្រជាកសិករទាំងអស់ផលិតនូវបន្លែដែលមានសុវត្ថិភាព និងគុណភាព ដើម្បីមិនធ្វើឱ្យប៉ះពាល់ដល់សុខភាពរបស់ប្រជាពលរដ្ឋ ជាអ្នកបរិភោគ ពិសេសខ្លួនឯងជាអ្នកដាំផ្ទាល់។

លោក បានថ្លែងជំរុញដល់ប្រជាកសិករបែបនេះ ក្នុងឱកាសដែលឯកឧត្តមអញ្ជើញដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរស្រុកស្អាង ចុះពិនិត្យការដំណាំបន្លែសុវត្ថិភាពរបស់ប្រជាកសិករ នៅឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល នារសៀលថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៥។

លោកអភិបាលខេត្ត បន្តថា ការដាំបន្លែសុវត្ថិភាព ប្រកបដោយគុណភាព ដោយប្រើប្រាស់នូវជីកំប៉ុស្ត ជីទឹក ដែលផ្សំពីបន្លែផ្លែឈើ ប្រើប្រាស់ថ្នាំកម្ចាត់សត្វល្អិតផ្សំពីរុក្ខជាតិ ដែលប្រជាពលរដ្ឋអាចផលិតបានដោយខ្លួនឯង ធ្វើឱ្យបន្លែរបស់យើងជាបន្លែដែលសុវត្ថិភាព ប្រកបដោយគុណភាព ហើយអ្នកដែលបរិភោគបន្លែសុវត្ថិភាព មិនប៉ះពាល់ដល់សុខភាព ប្រសិនបើយើងប្រើប្រាស់ជីគីមី ថ្នាំគីមីសម្លាប់សត្វល្អិត មិនត្រឹមតែធ្វើឱ្យប៉ះពាល់ដល់អ្នកបរិភោគបន្លែនោះទេ ពិសេសអ្នកដាំផ្ទាល់ដែលជាអ្នកនៅផ្ទាល់ជាមួយថ្នាំរាល់ថ្ងៃ ប្រឈមនឹងបញ្ហាសុខភាពខ្លាំងផងដែរ។

លោកគួច ចំរើន ជំរុញកសិករទាំងអស់ផលិតនូវបន្លែដែលមានសុវត្ថិភាព និងគុណភាព

ជាមួយគ្នានេះដែរ លោក អភិបាលខេត្តកណ្ដាល បានស្នើដល់ប្រជាកសិករទាំងអស់ រៀបចំចងក្រងបង្កើតជាបណ្ដុំអាជីវកម្ម ឬចូលរួមជាមួយសហគមន៍កសិកម្ម ដើម្បីចុះកុងត្រាជាមួយក្រុមហ៊ុន មានន័យថាបន្លែរបស់យើងដែលដាំបាន មានតម្លៃមួយតាមកិច្ចសន្យា មិនមានការធ្លាក់ថ្លៃ ឬគ្មានទីផ្សារឡើយ។

លោកក៏បានបញ្ជាក់បន្ថែមថា ខេត្តកណ្តាល គឺជាខេត្តដែលមានសក្តានុពលលើវិស័យកសិកម្ម ជាច្រើនរួមមាន៖ ដំណាំ ការចិញ្ចឹមសត្វ និងវារីវប្បកម្ម ដោយឡែក ដំណាំបន្លែ ផ្លែឈើ ជាដំណាំផ្តល់នូវប្រាក់ចំណូលខ្ពស់ និងមានសក្តានុពលក្នុងការលើកកម្ពស់ ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ដែលត្រូវបានធ្វើការដាំដុះនៅគ្រប់រដូវកាលទាំងប្រាំង និងវស្សា ផងដែរ ដោយសារដីមានជីជាតិល្អ និងមានប្រភពទឹកគ្រប់គ្រាន់ពីទន្លេ បឹង និងព្រែក។

លោកគួច ចំរើន ជំរុញកសិករទាំងអស់ផលិតនូវបន្លែដែលមានសុវត្ថិភាព និងគុណភាព

ទាក់ទិននឹងបញ្ហានេះ លោក ប៊ុនទួន ស៊ីម៉ូណា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកណ្ដាល បានអីដឹងថា៖ ដើម្បីរួមចំណែកក្នុងការជំរុញកំណើនវិស័យកសិកម្ម ស្របតាមទស្សនវិស័យ និងផែនការយុទ្ធសាស្ត្រ មន្ទីរបានរៀបចំកសាង “ផែនទីបង្ហាញផ្លូវស្តីពីការអភិវឌ្ឍមាសបៃតងខេត្តកណ្តាល ២០២៣-២០៣០” ក្រោមយុទ្ធសាស្ត្រសំខាន់ៗ៣ រួមមាន៖ ជំរុញផលិតកម្មប្រកបដោយសុវត្ថិភាព និងគុណភាព, ការសម្របសម្រួល និងសហប្រតិបត្តិការ, ទីផ្សារ ដោយបានរៀបចំចងក្រងបង្កើតបណ្ដុំអាជីវកម្មបន្លែសុវត្ថិភាពចំនួន ៦បណ្ដុំ ស្រុកស្អាង៥បណ្ដុំ និងក្រុងសំពៅពូន១បណ្ដុំ សរុបកសិករ១៨០គ្រួសារ៕


លោកគួច ចំរើន ជំរុញកសិករទាំងអស់ផលិតនូវបន្លែដែលមានសុវត្ថិភាព និងគុណភាព