Close

រឿងរ៉ាវសំខាន់ៗ ដែលអ្នកស្នេហាវិស័យកីឡាបាល់ទាត់គួរដឹងពីព្រឹត្តិការណ៍ World Cup 2026

ដោយ៖ Volak ENN ​​ | ថ្ងៃចន្ទ ទី២០ ខែមីនា ឆ្នាំ២០២៣ កីឡា
រឿងរ៉ាវសំខាន់ៗ ដែលអ្នកស្នេហាវិស័យកីឡាបាល់ទាត់គួរដឹងពីព្រឹត្តិការណ៍ World Cup 2026 រឿងរ៉ាវសំខាន់ៗ ដែលអ្នកស្នេហាវិស័យកីឡាបាល់ទាត់គួរដឹងពីព្រឹត្តិការណ៍ World Cup 2026

ដូចដែលប្រិយមិត្តដឹងស្រាប់ហើយថា World Cup ក្នុងពេលកន្លងទៅគឺមានក្រុមចូលរួមតែ ៣២ ក្រុមប៉ុណ្ណោះ ប៉ុន្តែ  World Cup 2026 នេះមានភាពខុសប្លែកច្រើនជាងរាល់ដង ខណៈលើកនេះមានប្រទេសដល់ទៅ​ ៣​ ដែលរៀបចំធ្វើជាម្ចាស់ផ្ទះដូចជា សហរដ្ឋអាមេរិក ម៉ិកស៊ិក និងកាណាដា។

ខាងក្រោមនេះជារឿងរ៉ាវមួយចំនួនដែលអ្នកគួរដឹងពីព្រឹត្តិការណ៍ World Cup 2026។

១ ការប្រកួត World Cup 2026 មាន ៤៨ ក្រុម
ក្នុងការប្រកួត World Cup ក្នុងពេលកន្លងទៅគឺមានក្រុមចូលរួមតែ ៣២ ក្រុមប៉ុណ្ណោះ ប៉ុន្តែព្រឹត្តិការណ៍ World Cup 2026 នេះ មានក្រុមចូលរួមរហូតដល់ ៤៨ក្រុម។

២ ការបែងចែកពូល
ជាទូទៅ World Cup គឹគេបែងចែកជា ៨ ពូល ក្នុងមួយពូលយកពីរក្រុម ដើម្បីឡើងទៅវគ្គបន្ត។ យ៉ាងណាមិញ World Cup 2026  គឺត្រូវបែងចែកជា ១២ ពូល ដោយក្នុងមួយពួលមាន ៤ ក្រុម ។ ក្រុមលេខមួយ និងក្រុមលេខពីរបានឡើងទៅវគ្គបន្តដោយស្វ័យប្រវត្តិ ខណៈដែលក្រុមលេខបីល្អបំផុតចំនួន ៨ ក្រុមក៏ទទួលឱកាសឡើងទៅវគ្គបន្តដែរ ។

៣ ការប្រកួតវគ្គចាញ់ធ្លាក់ធ្វើឡើងចាប់ពីវគ្គ ៣២ ក្រុមទៅ
ជាធម្មតា ការប្រកួតវគ្គចាញ់ធ្លាក់នៅ World Cup រាប់ចាប់ពីវគ្គ ១៦ ក្រុមទៅ ប៉ុន្តែពេលនេះ FIFA បានផ្លាស់ប្ដូរ ដោយការប្រកួតវគ្គចាញ់ធ្លាក់ធ្វើឡើងចាប់ពីវគ្គ ៣២ ក្រុមទៅ។

៤ ចំនួនប្រកួតកើនឡើងច្រើនជាងមុន

ដោយសារតែក្រុមចូលរួមមានចំនួនកើនឡើងច្រើន ដូច្នេះធ្វើអោយការប្រកួតសរុប មានចំនួនកើនឡើងរហូតដល់ ១០៤ ប្រកួត ដែលខុសពីរាល់ដងមានត្រឹមតែ ៦៤ប្រកួត។

៥ ម្ចាស់ផ្ទះមានរហូតដល់ ៣ប្រទេស
២០២៦ នឹងក្លាយជាឆ្នាំប្រវត្តិសាស្រ្តរបស់ World Cup ពោលគឺចាប់តាំងពីបង្កើតពានរង្វាន់នេះមក មិនដែលមានប្រទេសដល់ទៅ៣ធ្វើជាម្ចាស់ផ្ទះទេ ពោលគឺអស់ច្រើនបំផុតហើយត្រឹម២៕

អត្ថបទទាក់ទង