Close

សៀង ចន្ធា ឈ្នះស្បែកជើងមាស ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៥

ដោយ៖ Chhan Sreyka ​​ | ថ្ងៃចន្ទ ទី២៦ ខែឧសភា ឆ្នាំ២០២៥ កីឡា
សៀង ចន្ធា ឈ្នះស្បែកជើងមាស ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៥ សៀង ចន្ធា ឈ្នះស្បែកជើងមាស ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៥

បន្ទាប់ពីប្រកួតគ្នាជាច្រើនសប្ដាហ៍នៅលើទីលាន ទីបំផុត! គេបានរកឃើញម្ចាស់ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន (18th Hun Sen Cup) ជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៤-២៥ ហើយ ដោយបានទៅលើ ក្លិបបាល់ទាត់ភ្នំពេញក្រោន ក្រោយយកឈ្នះ ក្រុមបាល់ទាត់ព្រះខ័នរាជស្វាយរៀង នៅវគ្គផ្តាច់ព្រ័ត្រ ក្នុងលទ្ធផល ២-១ នាពហុកីឡដ្ឋានជាតិមរតកតេជោ។

ចំណែកឯកីឡាករឈ្នះពានរង្វាន់ស្បែកជើងមាស (Top Scorer) បានទៅលើខ្សែប្រយុទ្ធវ័យរបស់ក្រុមបាល់ទាត់បឹងកេត កីឡាករ សៀង ចន្ធា រកបានគ្រាប់បាល់ចំនួន ៦គ្រាប់។ ចំណែកកីឡាករ អ៊ុំ វិចិត្រ ឈ្នះពានរង្វាន់អ្នកចាំទីល្អជាងគេ ស្របពេលដែលកីឡាករល្អប្រចាំព្រឹត្តិការណ៍បានទៅលើកីឡាករ ម៉ាត់ ណូរុន របស់បឹងកេត។

សៀង ចន្ធា ឈ្នះស្បែកជើងមាស ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៥

ចំពោះក្រុមដែលទទួលបានចំណាត់ថ្នាក់លេខ៣ បានទៅលើក្រុមបាល់ទាត់បឹងកេត ក្រោយយកឈ្នះ ក្រុមបាល់ទាត់វិសាខា យ៉ាងងាយស្រួល ដោយលទ្ធផល ៣-០ ហើយនេះក៏ជាការសងសឹកបានសម្រេចផងដែរ ខណៈកាលពីរដូងកាលមុន បឹងកេត បានចាញ់ វិសាខា ដោយបាល់ប៉េណាល់ទី កាត់សេចក្ដី ៣-៤ ក្នុងវគ្គដណ្ដើមចំណាត់ថ្នាក់លេខ៣នេះ ដូចគ្នា។

គួរបញ្ជាក់ថា ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន (18th Hun Sen Cup) ជើងឯកថ្នាក់ខេត្ត ឆ្នាំ២០២៤-២៥នេះ បានទៅលើក្រុមមន្ទីរ អយក ខេត្តត្បូងឃ្មុំ ខណ:ជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៣/២៤ កន្លងទៅ បានទៅលើក្លិបាបល់ទាត់ព្រះខ័នរាជស្វាយរៀង៕

សៀង ចន្ធា ឈ្នះស្បែកជើងមាស ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៥