Close

ខេត្តព្រះសីហនុផ្សព្វផ្សាយ “កម្មវិធីពិសេសជំរុញការវិវិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤ សម្រាប់សហគ្រាសក្នុងវិស័យកសិកម្ម”

ដោយ៖ Chhan Sreyka ​​ | 13 ម៉ោងមុន ព័ត៌មានជាតិ
ខេត្តព្រះសីហនុផ្សព្វផ្សាយ “កម្មវិធីពិសេសជំរុញការវិវិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤ សម្រាប់សហគ្រាសក្នុងវិស័យកសិកម្ម” ខេត្តព្រះសីហនុផ្សព្វផ្សាយ “កម្មវិធីពិសេសជំរុញការវិវិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤ សម្រាប់សហគ្រាសក្នុងវិស័យកសិកម្ម”

ព្រះសីហនុ៖ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥បើកកិច្ចប្រជុំផ្សព្វផ្សាយ “កម្មវិធីពិសេសជំរុញការវិវិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤ សម្រាប់សហគ្រាសក្នុងវិស័យកសិកម្ម”។

កិច្ចប្រជុំនេះ ដឹកនាំដោយ លោក អ៊ឹម សុខធី ប្រធានលេខាធិការដ្ឋាននៃក្រុមការងារជំរុញការវិវិយោគក្នុងខេត្តព្រះសីហនុ នៅសណ្ឋាគារ Sea Breeze ខេត្តព្រះសីហនុ។

ខេត្តព្រះសីហនុផ្សព្វផ្សាយ "កម្មវិធីពិសេសជំរុញការវិវិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤ សម្រាប់សហគ្រាសក្នុងវិស័យកសិកម្ម"

ថ្លែងក្នុងសុន្ទរកថា បើកកិច្ចប្រជុំនេះ លោក ឡុង ឌីម៉ង់បានលើកឡើងថា អាស្រ័យដោយភាពសម្បូរបែបនៃហេដ្ឋារចនាសម្ព័ន្ធគ្រប់ប្រភេទ និងលក្ខណៈអំណោយផលនៃកត្តាភូមិសាស្ត្រចំពោះវិស័យភស្តុភារកម្មនេះហើយ ខេត្តព្រះសីហនុនឹងបន្តដើរតួជាច្រកផ្លូវនាំទំនិញចេញចូល ដ៏ធំបំផុតរបស់កម្ពុជា។

លោកបន្តថា ស្របគ្នាជាមួយនឹងផែនការប្រើប្រាស់ដីធ្លី ផ្ទៃដីមួយផ្នែកនៃខេត្តព្រះសីហនុនឹងត្រូវបានតំរង់ទិសទៅជាតំបន់ឧស្សាហកម្ម ជាមជ្ឈមណ្ឌលភស្តុភារកម្មជាតិ និងអន្តរជាតិ ដែលអាចស្តុកទុកទំនិញសម្រាប់នាំចេញទាន់ពេលវេលា និង បង្កើនភាពងាយស្រួលបន្ថែមទៀតដល់ពាណិជ្ជកម្មនៅកម្ពុជា។

រាជរដ្ឋាភិបាលបានសម្រេចយល់ព្រមឱ្យបន្តអនុវត្ត “កម្មវិធីពិសេសជំរុញការវិវិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤ សម្រាប់សហគ្រាសក្នុងវិស័យកសិកម្ម” រហូតដំណាច់ឆ្នាំ២០២៥ ដោយរក្សានូវវិធានការទាំងឡាយដែលមានស្រាប់ ដើម្បីជំរុញការអភិវឌ្ឍន៍ខេត្តព្រះសីហនុ និងដើម្បីឆ្លើយតបទៅនឹងគោលបំណងរបស់រដ្ឋាភិបាល។

ជាមួយនឹងការបន្តកម្មវិធីពិសេសនេះ ក្រុមការងារត្រូវបន្តអនុវត្តភារកចិ្ចឱ្យទទួលបានលទ្ធផលល្អប្រសើរ ដោយត្រូវបន្តប្រកាន់ភ្ជាប់ការគ្រប់គ្រងមន្ត្រីដែលទទួលខុសត្រូវ និងមានគុណវុឌ្ឍិក្នុងការគ្រប់គ្រងដឹកនាំការអនុវត្តការងារជាប្រចាំ ដើម្បីធានាប្រសិទ្ធិភាព និងភាពម្ចាស់ការ ព្រមទាំងទាក់ទាញការវិនិយោគសក្តានុពលសំខាន់ៗក្នុងខេត្តព្រះសីហនុ។



ខេត្តព្រះសីហនុផ្សព្វផ្សាយ "កម្មវិធីពិសេសជំរុញការវិវិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤ សម្រាប់សហគ្រាសក្នុងវិស័យកសិកម្ម"

អត្ថបទទាក់ទង