ថ្ងៃទី ១១ ខែឧសភា រកឃើញយានយន្តល្មើស ២៩៥គ្រឿង ត្រូវបានផាកពិន័យនៅទូទាំងប្រទេស
ភ្នំពេញ៖ តាមរបាយការណ៍ពី នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹង ច្បាប់ចរាចរណ៍ផ្លូវគោក នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៥ (គិតត្រឹមពីម៉ោង ១៤៖០០ ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ ដល់ម៉ោង ១៤៖០០ ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៥) បានឲ្យដឹងថាចំនួនគោលដៅសរុប ១៤៦គោលដៅ មានយានយន្តចូលគោលដៅចំនួន ៣០៩គ្រឿង, រថយន្តធំ ២គ្រឿង, រថយន្តតូច ១៥០គ្រឿង និងម៉ូតូ ១៥៧គ្រឿង ក្នុងនោះរកឃើញ យានយន្តល្មើសសរុបចំនួន ២៩៥គ្រឿង, រថយន្តធំ ១គ្រឿង, រថយន្តតូច ១៤៥គ្រឿង និងម៉ូតូ ១៤៩គ្រឿង ត្រូវបាន ផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។
តាមរបាយការណ៍លទ្ធផលរយៈពេល ១១ ថ្ងៃ ពីថ្ងៃទី១-១១ ខែឧសភា ឆ្នាំ២០២៥ បានឲ្យដឹងថាយានយន្តចូលគោលដៅចំនួន ៤,៤៦២គ្រឿង, រថយន្តធំ ២៤គ្រឿង, រថយន្តតូច ១,៨៩៦គ្រឿង, ម៉ូតូ ២,៥៤២គ្រឿង ។ ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៣,៥៧៦គ្រឿង, រថយន្តធំ ១១គ្រឿង, រថយន្តតូច ១,៥១៥គ្រឿង និងម៉ូតូ ២,០៤៧គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យ លេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។
របាយការណ៍ដដែល បានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការផាកពិន័យយានយន្ត ល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ៕