Close

នៅថ្ងៃទី ៨ រកឃើញយានយន្តល្មើស ២៤៦គ្រឿង ត្រូវបានផាកពិន័យ

ដោយ៖ Chhan Sreyka ​​ | 5 ម៉ោងមុន ព័ត៌មានជាតិ
នៅថ្ងៃទី ៨ រកឃើញយានយន្តល្មើស ២៤៦គ្រឿង ត្រូវបានផាកពិន័យ នៅថ្ងៃទី ៨ រកឃើញយានយន្តល្មើស ២៤៦គ្រឿង ត្រូវបានផាកពិន័យ

ភ្នំពេញ៖ គិតត្រឹមពីម៉ោង ១៤៖០០ ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៥ ដល់ម៉ោង ១៤៖០០ ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៥ រកឃើញយានយន្តល្មើសចំនួន ២៤៦គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ នៅទូទាំងប្រទេស។ នេះ បើតាមរបាយការណ៍ពី នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹង ច្បាប់ចរាចរណ៍ផ្លូវគោក នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៥។

របាយការណ៍ដដែលបន្តថា ចំនួនគោលដៅសរុប ១៦៨គោលដៅ មានយានយន្តចូលគោលដៅចំនួន ៣០៦គ្រឿង, រថយន្តធំ ៦គ្រឿង, រថយន្តតូច ១២៩គ្រឿង និងម៉ូតូ ១៧១គ្រឿង ក្នុងនោះរកឃើញ យានយន្តល្មើសសរុបចំនួន ២៤៦គ្រឿង, រថយន្តធំ ៤គ្រឿង, រថយន្តតូច ៩៧គ្រឿង និងម៉ូតូ ១៤៥គ្រឿង ត្រូវបាន ផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។

នៅថ្ងៃទី ៨ រកឃើញយានយន្តល្មើស ២៤៦គ្រឿង ត្រូវបានផាកពិន័យ

តាមរបាយការណ៍លទ្ធផលរយៈពេល ០៨ ថ្ងៃ ពីថ្ងៃទី១-០៨ ខែមិថុនា ឆ្នាំ២០២៥ បានឲ្យដឹងថាយានយន្តចូលគោលដៅចំនួន ៣,០៣៧គ្រឿង, រថយន្តធំ ៤៣គ្រឿង, រថយន្តតូច ១,១៤៣គ្រឿង, ម៉ូតូ ១,៨៥១គ្រឿង ។ ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ២,៣៨៦គ្រឿង, រថយន្តធំ ២៧គ្រឿង, រថយន្តតូច ៧៩២គ្រឿង និងម៉ូតូ ១,៥៦៧គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យ លេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។

របាយការណ៍ដដែល បានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការផាកពិន័យយានយន្ត ល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ៕