Close

ប្រធានក្លិបព្រះខ័នរាជស្វាយរៀង ផ្តល់ជូនសំបុត្រទស្សនាការប្រកួតវគ្គផ្ដាច់ព្រ័ត្រ AFC Challenge League ១៨២សន្លឹក ដល់អ្នកសារព័ត៌មាន

ដោយ៖ Chhan Sreyka ​​ | 12 ម៉ោងមុន កីឡា
ប្រធានក្លិបព្រះខ័នរាជស្វាយរៀង ផ្តល់ជូនសំបុត្រទស្សនាការប្រកួតវគ្គផ្ដាច់ព្រ័ត្រ AFC Challenge League ១៨២សន្លឹក ដល់អ្នកសារព័ត៌មាន ប្រធានក្លិបព្រះខ័នរាជស្វាយរៀង ផ្តល់ជូនសំបុត្រទស្សនាការប្រកួតវគ្គផ្ដាច់ព្រ័ត្រ AFC Challenge League ១៨២សន្លឹក ដល់អ្នកសារព័ត៌មាន

ឯកឧត្តម ឌី វិជ្ជា ប្រធានក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង បានសម្រេចផ្តល់ជូនសំបុត្រទស្សនាការប្រកួតវគ្គផ្តាច់ព្រ័ត្រ AFC Challenge League ដល់អ្នកសារព័ត៌មាន និងម្ចាស់ទំព័រកីឡា ចំនួន ៩១នាក់ ក្នុងម្នាក់ទទួលបាន ២សន្លឹក។

អ្នកសារព័ត៌មានទាំង ៩១នាក់ គឺជាអ្នកបានចុះឈ្មោះទៅ សហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) ដើម្បីទទួលប័ណ្ណដើម្បីចូលរួមធ្វើសេចក្តីរាយការណ៍ និងផ្សព្វផ្សាយជុំវិញការប្រកួតវគ្គផ្តាច់ព្រ័ត្ររវាង ព្រះខ័នរាជស្វាយរៀង និង Arkadag នាថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។

ដូច្នេះមានន័យថា ក្រៅពីមានប័ណ្ណដែលអាចធ្វើសេចក្តីរាយការណ៍ និងផ្សព្វផ្សាយជុំវិញការប្រកួតជាប្រវត្តិសាស្ត្រនៅលើទឹកដីកម្ពុជា អ្នកសារព័ត៌មានអាចផ្តល់សំបុត្រទស្សនាដល់បងប្អូន ឬសាច់ញាតិដើម្បីបានទៅទស្សនាផ្ទាល់ដែរ។

default

ឯកឧត្តម ឌី វិជ្ជា បានលើកឡើងយ៉ាងដូច្នេះថា៖ “សូមជម្រាបជូនដល់បងប្អូនសារព័ត៌មានកីឡាទាំងអស់ ខ្ញុំនឹងផ្តល់ជូនសំបុត្រទស្សនាការប្រកួតវគ្គផ្តាច់ព្រ័ត្រ AFC Challenge League ក្នុងម្នាក់ចំនួន ២សំបុត្រ រួមទាំងកន្សែងក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង សម្រាប់ចូលរួមទស្សនា និងផ្សព្វផ្សាយពីសកម្មភាពនានា ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ នាពេលខាងមុខនេះ។ សូមបងប្អូនអញ្ជើញចុះឈ្មោះជាមួយក្រុមការងារផ្សព្វផ្សាយរបស់ក្លិប ដើម្បីទទួលបានការផ្តល់ជូនខាងលើ”។

គួរឲ្យដឹងថា សំបុត្រចូលទស្សនាការប្រកួតវគ្គផ្តាច់ព្រ័ត្រ ពានរង្វាន់ក្លិបអាស៊ីលំដាប់ទី៣នេះត្រូវបានមហាជនចាត់ទុកមានតម្លៃទាបបំផុត បើប្រៀបធៀបនឹងព្រឹត្តិការណ៍អន្តរជាតិផ្សេងៗនៅតំបន់អាស៊ី។ ប្រភេទទី១ តម្លៃត្រឹមតែ ៨០០០រៀល និងប្រភេទទី២ តម្លៃត្រឹមតែ៥០០០រៀលប៉ុណ្ណោះ ដែលនេះជាតម្លៃទាបបំផុតមិនធ្លាប់មាន សម្រាប់ការប្រកួតពានរង្វាន់អន្តរជាតិ វគ្គផ្តាច់ព្រ័ត្រលំដាប់អាស៊ី។

ដូច្នេះ កុំភ្លេច ចូលរូមគាំទ្រ និងលើកទឹកចិត្តឲ្យបានច្រើនកុះករ ដល់ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង តំណាងឲ្យកម្ពុជា ដែលកំពុងមានមុខមាត់លេចធ្លោលើឆាកអន្តរជាតិ៕

អត្ថបទទាក់ទង