លោក Trump គំរាមយកពន្ធ ២០០% លើស្រា និងស្រាសំប៉ាញរបស់អឺរ៉ុប
អាមេរិក៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានគំរាមយកពន្ធ២០០% លើស្រា និងស្រាសំប៉ាញពីបណ្តាប្រទេសដែលជាសមាជិកសហភាពអឺរ៉ុប។
ការគំរាមយកពន្ធរបស់លោក Trump នៅពេលនេះធ្វើឡើងចុងក្រោយបំផុត ស្របពេលដែលសង្គ្រាមពាណិជ្ជកម្មពិភពលោកកំពុងតែបានចាប់ផ្តើម ដែល បង្ករឡើង ដោយ Trump ប្រឆាំងនឹងដៃគូពាណិជ្ជកម្មធំៗរបស់អាមេរិក ។
លោក Trump បាននិយាយកាលពីថ្ងៃព្រហស្បតិ៍នៅលើបណ្តាញសង្គម Truth Social របស់លោក ឱ្យដឹង ថា ការយកពន្ធប្រមាណ ២០០% លើស្រា និងស្រាសំប៉ាញ នេះ គឺជាការសងសឹកទៅនឹងសហភាពអឺរ៉បដែលប្រកាសយកពន្ធ ៥០ % របស់ស្រាវីស្គីអាមេរិក bourbon ។
សហភាពអឺរ៉ុបប្រឆាំងនឹងស្រាវីស្គី bourbon របស់អាមេរិក នឹងត្រូវចូលជាធរមាននៅថ្ងៃទី ១ ខែមេសា ឆ្នាំ ២០២៥ ខាងមុខនេះ ដែលជាផ្នែកមួយនៃការឆ្លើយតបចំពោះពន្ធ ២៥% របស់ លោក Trump លើការនាំចូលដែកថែបនិងអាលុយមីញ៉ូមដែលបានចូលជាធរមានកាលពីថ្ងៃពុធ។
លោក Trump អះអាងថា ដៃគូពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិកបានទាញយកផលប្រយោជន៍ពីសហរដ្ឋអាមេរិក ហើយពន្ធគយនឹងជួយលោកក្នុងការនាំយកការងារមកវិញ ។ ទោះជាយ៉ាងណា ការអះអាងបែបនេះ ត្រូវបានច្រានចោលដោយអ្នកសេដ្ឋកិច្ចទូទៅភាគច្រើន។
ក្រុមអ្នកសេដ្ឋកិច្ច មើលឃើញថាការយកពន្ធគយលើសហភាពអឺរ៉ុប កាណាដា ម៉ិកស៊ិក និងចិន និងប្រទេសនឹងធ្វើឱ្យមានការគំរាមកំហែងដល់សេដ្ឋកិច្ចអាមេរិកធ្លាក់ក្នុងវិបត្តិ ។
យ៉ាងនេះក្តី ទោះបីជាចាប់ផ្តើមសង្រ្គាមពាណិជ្ជកម្មក៏ដោយ លោក Trump ហាក់ដូចជាមានការខឹងសម្បារចំពោះវិធានការសងសឹករបស់សហភាពអឺរ៉ុប៕
https://www.theguardian.com/us-news/2025/mar/13/donald-trump-threatens-tariff-on-eu-wine-and-champagne