Close

តើពេលណាទើបដឹងលទ្ធផលថា នរណានឹងក្លាយជាប្រធានាធិបតីអាមេរិក?

ដោយ៖ Chhan Sreyka ​​ | ថ្ងៃអង្គារ ទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ព័ត៌មានអន្តរជាតិ
តើពេលណាទើបដឹងលទ្ធផលថា នរណានឹងក្លាយជាប្រធានាធិបតីអាមេរិក? តើពេលណាទើបដឹងលទ្ធផលថា នរណានឹងក្លាយជាប្រធានាធិបតីអាមេរិក?

អាមេរិក៖ ប្រជាពលរដ្ឋសហរដ្ឋអាមេរិក ដែលជាអ្នកបោះឆ្នោតបាននាំគ្នាចេញព្រោងព្រាតទៅបោះឆ្នោតនៅថ្ងៃទី ៥ ខែវិច្ឆិកា ឆ្នាំ ២០២៤ ដើម្បីជ្រើសរើសប្រធានាធិបតីថ្មីរបស់ខ្លួន ដែលមានបេក្ខភាពប្រធានាធិបតីពីររូប មកពីគណបក្សប្រជាធិបតេយ្យ លោកស្រី Kamala Harris និងលោក Donald Trump មកពីគណបក្សសាធារណរដ្ឋ។

តើនណានឹងក្លាយជាប្រធានាធិបតីសហរដ្ឋអាមេរិក? ខណៈ លទ្ធផលបោះឆ្នោតនៅសហរដ្ឋអាមេរិក នៅពេលខ្លះត្រូវបានប្រកាសក្នុងរយៈពេលប៉ុន្មានម៉ោងបន្ទាប់ពីបិទបញ្ចប់ការបោះឆ្នោត ប៉ុន្តែការប្រកួតប្រជែងនៅឆ្នាំនេះរវាងបេក្ខភាពប្រធានាធិបតីទាំងពីររូបមានភាពតឹងតែង អាចមានន័យថាលទ្ធផលនឹងត្រូវរង់ចាំយូរជាងនេះ។

តើលទ្ធផលបោះឆ្នោតប្រធានាធិបតីឆ្នាំ ២០២៤ ត្រូវបានរំពឹងទុកនៅពេលណា? នៅក្នុងការប្រកួតប្រជែងប្រធានាធិបតីខ្លះ បេក្ខជនដែលជាអ្នកឈ្នះឆ្នោត ត្រូវបានគេប្រកាសនៅយប់ថ្ងៃបោះឆ្នោត ឬនៅព្រឹកបន្ទាប់។ លើកនេះ ប្រព័ន្ធផ្សព្វផ្សាយត្រូវរង់ចាំយូរជាងមុន មុននឹងព្យាករថាអ្នកណាឈ្នះ ខណៈនៅក្នុងរដ្ឋមួយចំនួន មានភាពប្រកៀកប្រកិតគ្នា ។

លោកស្រី Kamala Harris អនុប្រធានាធិបតី មកពីគណបក្សប្រជាធិបតេយ្យ និងអតីតប្រធានាធិបតី លោក Donald Trump មកពីគណបក្សសាធារណរដ្ឋ បានខិតខំប្រឹងប្រែងបញ្ចុះបញ្ចូលអ្នកបោះឆ្នោតនៅក្នុងរដ្ឋសំខាន់ៗ ជាច្រើនសប្តាហ៍។
|
តើពេលណាទើបដឹងលទ្ធផលថា នរណានឹងក្លាយជាប្រធានាធិបតីអាមេរិក?

តើលទ្ធផលបោះឆ្នោតប្រធានាធិបតីមុនត្រូវប្រកាសនៅពេលណា? ការបោះឆ្នោតឆ្នាំ ២០២០ ធ្វើឡើងនៅថ្ងៃអង្គារ ៣ វិច្ឆិកា។ ទោះជាយ៉ាងណាក៏ដោយ បណ្តាញទូរទស្សន៍អាមេរិកមិនបានប្រកាសថាជាអ្នកឈ្នះ លោក Joe Biden រហូតដល់ព្រឹកថ្ងៃសៅរ៍ទី ៧ ខែវិច្ឆិកា បន្ទាប់ពីលទ្ធផលនៅរដ្ឋ Pennsylvania ដឹងកាន់តែច្បាស់។

នៅក្នុងការបោះឆ្នោតឆ្នាំ ២០២១៦ លោក Trump បានប្រកាសថាជាអ្នកឈ្នះភ្លាមៗមុនម៉ោង មួយថ្ងៃបន្ទាប់ពីការបោះឆ្នោត។ ដោយឡែកនៅក្នុងឆ្នាំ ២០១២ នៅពេលដែលលោក Barack Obama ទទួលបានអាណត្តិទីពីរ ជ័យជំនះរបស់លោកត្រូវបានព្យាករណ៍មុនពាក់កណ្តាលអធ្រាត្រនៅថ្ងៃបោះឆ្នោត៕

តើពេលណាទើបដឹងលទ្ធផលថា នរណានឹងក្លាយជាប្រធានាធិបតីអាមេរិក?