Close

លោក Joe Biden ពាក់មួកយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក Trump មួយភ្លែត

ដោយ៖ Chhan Sreyka ​​ | ថ្ងៃសុក្រ ទី១៣ ខែកញ្ញា ឆ្នាំ២០២៤ ព័ត៌មានអន្តរជាតិ
លោក Joe Biden ពាក់មួកយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក Trump មួយភ្លែត លោក Joe Biden ពាក់មួកយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក Trump មួយភ្លែត

បរទេស៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden បានពាក់មួកយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក Donald Trump ពណ៌ក្រហមមួយភ្លែត នៅក្នុងព្រឹត្តិការណ៍រំលឹកខួបលើកទី ២៣ នៃការវាយប្រហារថ្ងៃទី ១១ ខែកញ្ញា។

សេចក្តីរាយការណ៍របស់ BCCឱ្យដឹងថា លោក Biden បានចុះទៅសួរសុខទុក្ខក្រុមមន្ត្រីពន្លត់អគ្គីភ័យនៅរដ្ឋ Pennsylvania ក្បែរកន្លែងដែលយន្តហោះមួយគ្រឿងក្នុងចំណោម៤គ្រឿងបានធ្លាក់ ហើយសេតវិមានបាននិយាយថា លោក Biden បានពាក់មួកនោះ ជាកាយវិការនៃការបង្រួបបង្រួម ។

តាមរយៈវីដេអូដែលថតបានបង្ហាញថា លោក ប្រធានាធិបតី Biden បានសន្ទនាជាមិត្តភាពជាមួយនឹងអ្នកគាំទ្ររបស់ លោក Trump មុនពេលពួកគេដោះដូរពាក់លើក្បាលទៅវិញទៅមក ។

លោក Joe Biden ពាក់មួកយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក Trump មួយភ្លែត

យ៉ាងនេះក្តី វីដេអូរបស់ស្ថានីយ៍ពន្លត់អគ្គីភ័យដែលបានបង្ហោះក្នុងប្រព័ន្ធផ្សព្វផ្សាយសង្គមបង្ហាញពីលោក Biden ជជែកជាមួយមនុស្ស និងធ្វើអន្តរកម្មជាមួយបុរសម្នាក់ដែលពាក់មួកក្រហមដែលមានរូប “Trump 2024” ដែលដាក់នៅខាងមុខ។

ហេតុការណ៍នេះបានកើតឡើងប៉ុន្មានម៉ោងបន្ទាប់ពីលោក Trump បានលេងសើចនៅឯកម្មវិធីជជែកដេញដោលអំពីកាជូន មួកឱ្យ អនុប្រធានាធិបតី លោកស្រី Kamala Harris ពាក់ដែលមានជាអក្សរថា « Make America Great Again» ៕