Close

ក្រុមព្រះខ័នរាជស្វាយរៀង ប៉ះ Madura United នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ AFC Challenge League

ដោយ៖ Chhan Sreyka ​​ | ម្សិលមិញ ម៉ោង 2:04 am កីឡា
ក្រុមព្រះខ័នរាជស្វាយរៀង ប៉ះ Madura United នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ AFC Challenge League ក្រុមព្រះខ័នរាជស្វាយរៀង ប៉ះ Madura United នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ AFC Challenge League

ក្រុមបាល់ទាត់ព្រះខ័នរាជស្វាយរៀង របស់កម្ពុជា បានកក់កៅអីឡើងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រហើយ ក្នុងពានរង្វាន់ AFC Challenge League 2024/2025 ដោយត្រូវជួបជាមួយក្រុម Madura United របស់ឥណ្ឌូនេស៊ី។

មុនឡើងមកដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនេះ ក្រុមព្រះខ័នរាជស្វាយរៀង បានយកឈ្នះ ក្រុម Shan United របស់មីយ៉ាន់ម៉ា សរុបលទ្ធផលទាំងពីរជើង ៧ទល់នឹង៤។ ចំណែកឯក្រុម Madura United របស់ឥណ្ឌូនេស៊ី បានយកឈ្នះក្រុម Tainan City FC របស់តៃវ៉ាន់ ទាំងពីរជើង ៣ទល់នឹង០។

ចំណែក នៅភាគខាងលិច ២ក្រុមឡើងវគ្គ ពាក់កណ្ដាលផ្ដាច់ព្រ័ត្រ គឺក្រុម 𝗔𝗿𝗸𝗮𝗱𝗮𝗴 របស់តួរមីនីស្ថាន និងក្រុម 𝗔𝗹-𝗔𝗿𝗮𝗯𝗶 របស់គុយវ៉ែត។ ក្រុម 𝗔𝗿𝗸𝗮𝗱𝗮𝗴 បានទម្លាក់ក្រុម 𝗘𝗮𝘀𝘁 𝗕𝗲𝗻𝗴𝗮𝗹 របស់ឥណ្ឌា ខណៈ 𝗔𝗹-𝗔𝗿𝗮𝗯𝗶 បានទម្លាក់អតីតម្ចាស់ជើងឯក 𝗔𝗙𝗖 𝗖𝘂𝗽 កាលពីឆ្នាំ២០២២ 𝗔𝗹-𝗦𝗲𝗲𝗯។ ដូច្នេះក្រុម 𝗔𝗿𝗸𝗮𝗱𝗮𝗴 ត្រូវប៉ះ 𝗔𝗹-𝗔𝗿𝗮𝗯𝗶។

ក្រុមព្រះខ័នរាជស្វាយរៀង ប៉ះ Madura United នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ AFC Challenge League

ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង កំពុងកាន់កាប់ទឹកប្រាក់ជាង ៣០ម៉ឺនដុលា្លររួចមកហើយគិតមកទល់ពេលនេះ ពោលគឺការចូលរួមប្រកួតវគ្គចែកពូល ទទួលបាន ១០ម៉ឺនដុល្លារ, កក់កៅអីវគ្គ ៨ក្រុមចុងក្រោយ ទទួលបាន ៨ម៉ឺនដុល្លារ និងឈ្នះ ១ប្រកួត នៅវគ្គចែកពូល ទទួលបាន ២ម៉ឺនដុល្លារ។ ចំណែកក្រុមដែលឈ្នះជើងឯក នឹងទទួលបាន ១លានដុល្លារ ខណៈជើងឯករង ទទួលបាន ៥០ម៉ឺនដុល្លារ៕

គួររំលឹកថា ក្រុមព្រះខ័នរាជស្វាយរៀង ធ្លាប់ចាញ់ក្រុម Madura United ម្ដងរួចមកហើយ កាលពីវគ្គសន្សំពិន្ទុកន្លងទៅក្នុងពានរង្វាន់ ដដែលនេះ និងចាញ់ ១ទល់០ ម្ដងដែរក្នុងពានរង្វាន់ Shopee Cup ។ ជួបម្ដងនេះជាឱកាសសងសឹង នឹងជាឱកាសឡើងទៅ កាន់វគ្គផ្ដាច់ព្រ័ត្រផងដែរ។

គួរបញ្ជាក់ថា ការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ជើងទី១ នឹងធ្វើឡើងនៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ នាពហុកីឡដ្ឋានជាតិមរតកតេជោ ខណៈជើងទី២ ប្រកួតនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ ក្នុងប្រទេសឥណ្ឌូនេស៊ី៕

ក្រុមព្រះខ័នរាជស្វាយរៀង ប៉ះ Madura United នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ AFC Challenge League

អត្ថបទទាក់ទង