Close

ល្ងាចនេះ! ក្រុមព្រះខ័នរាជស្វាយរៀង ប៉ះ Shan United ក្នុងជើងទី២ AFC Challenge League

ដោយ៖ Chhan Sreyka ​​ | 14 ម៉ោងមុន កីឡា
ល្ងាចនេះ! ក្រុមព្រះខ័នរាជស្វាយរៀង ប៉ះ Shan United ក្នុងជើងទី២ AFC Challenge League ល្ងាចនេះ! ក្រុមព្រះខ័នរាជស្វាយរៀង ប៉ះ Shan United ក្នុងជើងទី២ AFC Challenge League

នៅល្ងាចថ្ងៃទី ១៣ ខែមីនា ឆ្នាំ២០២៥ នេះ ក្រុមបាល់ទាត់ព្រះខ័នរាជស្វាយរៀង របស់កម្ពុជា ត្រូវប្រកួតជាមួយម្ចាស់ផ្ទះ Shan United របស់មីយ៉ាន់ម៉ា សារជាថ្មី នៃការប្រកួតពានរង្វាន់ AFC Challenge League 2024/2025 វគ្គ៨ក្រុមចុងក្រោយជើងទី២ នាពហុកីឡដ្ឋាន Thuwunna Stadium វេលាម៉ោង ៥:៣០ ល្ងាច (ម៉ោងនៅ កម្ពុជា ) ។

ក្នុងការប្រកួតជើងទី១ នៅពហុកីឡដ្ឋានជាតិមរតកតេជោ កាលពីថ្ងៃ ព្រហស្បតិ៍ សប្ដាហ៍មុន ក្រុមព្រះខ័នរាជស្វាយរៀង របស់កម្ពុជា បានយកឈ្នះក្រុម Shan United របស់មីយ៉ាន់ម៉ា ក្នុងលទ្ធផល ៦-២ ក្រោមក្រសែភ្នែកអ្នកទស្សនាផ្ទាល់ជាង ១៥,០០០នាក់។

ល្ងាចនេះ! ក្រុមព្រះខ័នរាជស្វាយរៀង ប៉ះ Shan United ក្នុងជើងទី២ AFC Challenge League

៦គ្រាប់របស់ស្វាយរៀងរកបានដោយកីឡាករ Cristian Roque ៣គ្រាប់ម្នាក់ឯង, Ryo Fujii ១គ្រាប់ និកីឡាករ មិន រតន ១គ្រាប់ ខណៈមួយគ្រាប់ទៀតជាបាល់ធ្វើឲ្យចូលទីខ្លួនឯងរបស់កីឡាករ Shan United។ ចំណែក២គ្រាប់របស់ Shan United រកបានដោយកីឡាករ Efrain Rintaro និងគ្រាប់បាល់ធ្វើឲ្យចូលទីខ្លួនឯងរបស់កីឡាករ សារ៉េត គ្រីយ៉ា។

មែនទែនទៅ បូកទាំងការប្រកួតជើងទី១ ក្រុមទាំងពីរ ធ្លាប់ជួបគ្នា២លើកមកហើយ ដោយនៅក្នុងការប្រកួត AFF Asean Club Champion Ship វគ្គជម្រុះក្នុងពូល កាលពីខែកុម្ភៈ កន្លងទៅ ក្រុមព្រះខ័នរាជស្វាយរៀង បានយកឈ្នះ Shan United ក្នុងលទ្ធផល ៤-២ នាពហុកីឡដ្ឋានជាតិអូឡាំពិក។ ដូចច្នេះ សរុបមក ២លើកកន្លងមកនេះ ក្រុមព្រះខ័នរាជស្វាយរៀង ឈ្នះទាំង២ ហើយស៊ុតបញ្ជូលទី ១០គ្រាប់ ខណៈ Shan United ស៊ុតបាន ៤គ្រាប់។

ល្ងាចនេះ! ក្រុមព្រះខ័នរាជស្វាយរៀង ប៉ះ Shan United ក្នុងជើងទី២ AFC Challenge League

គួរបញ្ជាក់ថា នៅភាគខាងលិច រកឃើញ២ក្រុមឡើងវគ្គ ៤ក្រុមចុងក្រោយហើយ គឺក្រុម 𝗔𝗿𝗸𝗮𝗱𝗮𝗴 របស់តួរមីនីស្ថាន និងក្រុម 𝗔𝗹-𝗔𝗿𝗮𝗯𝗶 របស់គុយវ៉ែត។ ក្រុម 𝗔𝗿𝗸𝗮𝗱𝗮𝗴 បានទម្លាក់ក្រុម 𝗘𝗮𝘀𝘁 𝗕𝗲𝗻𝗴𝗮𝗹 របស់ឥណ្ឌា ខណៈ 𝗔𝗹-𝗔𝗿𝗮𝗯𝗶 បានទម្លាក់អតីតម្ចាស់ជើងឯក 𝗔𝗙𝗖 𝗖𝘂𝗽 កាលពីឆ្នាំ២០២២ 𝗔𝗹-𝗦𝗲𝗲𝗯៕

ល្ងាចនេះ! ក្រុមព្រះខ័នរាជស្វាយរៀង ប៉ះ Shan United ក្នុងជើងទី២ AFC Challenge League