Close

អបអរសាទរ! ក្រុមក្រុមព្រះខ័នរាជស្វាយរៀង យកឈ្នះ Shan United ដោយលទ្ធផល ៦-២

ដោយ៖ Chhan Sreyka ​​ | ថ្ងៃសុក្រ ទី៧ ខែមីនា ឆ្នាំ២០២៥ កីឡា
អបអរសាទរ! ក្រុមក្រុមព្រះខ័នរាជស្វាយរៀង យកឈ្នះ Shan United ដោយលទ្ធផល ៦-២ អបអរសាទរ! ក្រុមក្រុមព្រះខ័នរាជស្វាយរៀង យកឈ្នះ Shan United ដោយលទ្ធផល ៦-២

ក្រុមព្រះខ័នរាជស្វាយរៀង របស់កម្ពុជា បានយកឈ្នះក្រុម Shan United របស់មីយ៉ាន់ម៉ា ក្នុងលទ្ធផល ៦-២ ក្នុងការប្រកួតជើងទី១ វគ្គ៨ក្រុមចុងក្រោយ ពានរង្វាន់ AFC Challenge League™ 2024/25 នៅពហុកីឡដ្ឋានជាតិមរតកតេជោ កាលពីយប់ថ្ងៃ ព្រហស្បតិ៍ ម្សិលមិញនេះ។

ការប្រកួតដែលធ្វើឡើងក្រោមក្រសែភ្នែកអ្នកទស្សនាផ្ទាល់ជាង១៥០០០នាក់ ក្រុមព្រះខ័នរាជស្វាយរៀង មិនធ្វើឲ្យអ្នកគាំទ្រកម្ពុជា ខកចិត្តឡើយ ដោយបានយកឈ្នះក្រុមភ្ញៀវ Shan United របស់មីយ៉ាន់ យ៉ាងងាយស្រួល ក្នុងលទ្ធផល ៦ទល់នឹ២។ ៦គ្រាប់របស់ស្វាយរៀងរកបានដោយកីឡាករ Cristian Roque ៣គ្រាប់ម្នាក់ឯង, Ryo Fujii ១គ្រាប់ និកីឡាករ មិន រតន ១គ្រាប់ ខណៈមួយគ្រាប់ទៀតជាបាល់ធ្វើឲ្យចូលទីខ្លួនឯងរបស់កីឡាករ Shan United។ ចំណែក២គ្រាប់របស់ Shan United រកបានដោយកីឡាករ Efrain Rintaro និងគ្រាប់បាល់ធ្វើឲ្យចូលទីខ្លួនឯងរបស់កីឡាករ សារ៉េត គ្រីយ៉ា។

អបអរសាទរ! ក្រុមក្រុមព្រះខ័នរាជស្វាយរៀង យកឈ្នះ Shan United ដោយលទ្ធផល ៦-២

តាមរយៈជ័យជំនះនេះ បានធ្វើឲ្យ ព្រះខ័នរាជស្វាយរៀង កាន់តែកក់ក្ដៅដោយចំណេញគ្រាប់បាល់ចំនួន៤គ្រាប់ មុនហោះទៅប្រកួតជើងទី២ នៅសប្តាហ៍ក្រោយ ក្នុងប្រទេសមីយ៉ាន់ម៉ា។

ក្រោយរកបាន 𝗛𝗔𝗧-𝗧𝗥𝗜𝗖𝗞 និងទទួលពានរង្វាន់កីឡាករល្អប្រចាំការប្រកួត
កីឡាករ 𝗖𝗥𝗜𝗦𝗧𝗜𝗔𝗡 𝗥𝗢𝗤𝗨𝗘 បាននិយាយថា៖«ខ្ញុំពិតជារីករាយដែលរកបាន ៣គ្រាប់ ប៉ុន្តែខ្ញុំមិនមែនលេងតែម្នាក់ឯងនោះទេ ខ្ញុំក៏សូមអរគុណដល់មិត្តរួមក្រុម ដែលរួមចំណែកឱ្យរកបាន ៣គ្រាប់»។

គួរបញ្ជាក់ថា ក្រុមព្រះខ័នរាជស្វាយរៀង នឹងធ្វើដំណើរទៅការប្រទេសមីយ៉ាន់ម៉ា ដើម្បីប្រកួតជើងទី២ នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ ដើម្បីរកក្រុមដែលឡើងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។

បច្ចុប្បន្ន ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង កំពុងកាន់កាប់ទឹកប្រាក់ ២០ម៉ឺនដុលា្លររួចមកហើយ ពោលគឺការចូលរួមប្រកួតវគ្គចែកពូល ទទួលបាន ១០ម៉ឺនដុល្លារ, កក់កៅអីវគ្គ ៨ក្រុមចុងក្រោយ ទទួលបាន ៨ម៉ឺនដុល្លារ និងឈ្នះ ១ប្រកួត នៅវគ្គចែកពូល ទទួលបាន ២ម៉ឺនដុល្លារ។ ក្រុមដែលឈ្នះជើងឯក នឹងទទួលបាន ១លានដុល្លារ ខណៈជើងឯករង ទទួលបាន ៥០ម៉ឺនដុល្លារ៕

អបអរសាទរ! ក្រុមក្រុមព្រះខ័នរាជស្វាយរៀង យកឈ្នះ Shan United ដោយលទ្ធផល ៦-២