កក្រើកទៀតហើយ ! ជើងខ្លាំងកម្ពុជា ៤រូប នឹងបង្ហាញខ្លួនលើសង្វៀន WURKZ ក្នុងថ្ងៃតែមួយ
(ប្រដាល់)៖ កីឡាករប្រដាល់ជើងខ្លាំងកម្ពុជាចំនួន៤រូប នឹងឡើងមកអង្រួននៅសង្វៀន WURKZ ប្រដាល់គុនខ្មែរប្រចាំប្រទេសរដូវកាលទី២ ខណៈការប្រកួតធ្វើឡើងនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៣ ស្ថិតក្នុងភូមិស្ងួនពេជ្រ ខណ្ឌកំបូល រាជធានីភ្នំពេញ វេលាម៉ោង ៧ល្ងាច។
បើតាមការបញ្ជាក់របស់ Town Boxing ជើងខ្លាំងរបស់កម្ពុជាទាំង៤ រូបនោះរួមមាន៖
អ្នកលេងពូថៅដៃវាយមិនរាថយ ធឿន ធារ៉ា , ជាងកាត់សក់ ព្រំ សំណាង, ឈឿង ល្វៃ និងកីឡាករខ្លាចាស់ យ៉េន ឌីណា។
– ធឿន ធារ៉ា នឹងប្រកួតជាមួយកីឡាករប្រេស៊ី បេនតូ
– ព្រំ សំណាង នឹងប្រកួតជាមួយកីឡាករជើងខ្លាំងមកពីប្រទេសថៃ ប្រាក់កាយស៊ែង
– ឈឿន ល្វៃ នឹងប្រកួតជាមួយកីឡាករថៃ កងមឿងឆាង
– យ៉េន ឌីណា នឹងប្រកួតជាមួយកីឡាករប្រេស៊ី ផេតអ៊ុថង៕