ព្រះខ័នរាជស្វាយរៀង បញ្ចប់នៅចំណាត់ថ្នាក់លេខ៣ ក្នុងពានរង្វនា់ 𝗦𝗵𝗼𝗽𝗲𝗲 𝗖𝘂𝗽 2024/25
កាលពីយប់មិញនេះ ក្រុមព្រះខ័នរាជស្វាយរៀង របស់កម្ពុជា បានបញ្ចប់ភារកិច្ចរបស់ខ្លួនហើយ ក្នុងពានរង្វាន់ ASEAN Club Championship Shopee Cup 2024/25 ដោយបញ្ចប់នៅចំណាត់ថ្នាក់លេខ៣ ក្នុងពូល ក្នុងចំណោមក្រុមសរុបចំនួន៦។
ក្នុងការប្រកួតដែលធ្វើឡើងនៅឯពហុកីឡដ្ឋានជាតិអូឡាំពិក កាលពីយប់មិញនេះ ក្រុមព្រះខ័នរាជស្វាយរៀង បានយកឈ្នះក្រុមភ្ញៀវ Shan United របស់មីយ៉ាន់ម៉ា ក្នុងលទ្ធផល ៤ទល់នឹង២។ ៤គ្រាប់របស់ស្វាយរៀង រកបានដោយកីឡាករ Christian Silveira និង BOUNKONG BOUNPHACHAN ម្នាក់ ២គ្រាប់ ខណៈ២គ្រាប់របស់ Shan United រកបានដោយកីឡាករ Yint Aung Ye និងកីឡាករ Bakayoko។
ទោះបីជាទទួលបានជ័យជំនះលើ Shan United ក៏ដោយ ប៉ុន្តែព្រះខ័នរាជស្វាយរៀង មិនអាចឡើងទៅកាន់វគ្គបន្តបានទេ ពោលគឺហាលអាវត្រឹមវគ្គនេះ ជាមួយក្រុម៣ទៀតរួមមាន Terengganu FC, Dong A Thanh Hoa និង Shan United ខណៈ BG Pathum United និង PSM Makassar ដឹកដៃគ្នាឡើងទៅកាន់វគ្គផ្ដាច់ព្រ័ត្រ។
តារាងចំណាត់ថ្នាក់ពូល A ៖
១ Pathum United ១១ពិន្ទុ
២ PSM Makassar ១០ពិន្ទុ
៣ ព្រះខ័នរាជស្វាយរៀង ៧ពិន្ទុ
៤ Terengganu FC ៧ពិន្ទុ
៥ Dong A Thanh Hoa ៦ពិន្ទុ
៦ Shan United ០ពិន្ទុ ។
គួរបញ្ជាក់ថា ក្នុងពានរង្វាន់ ASEAN Club Championship Shopee Cup នេះ បន្ទាប់ពីការប្រកួតសន្សំពិន្ទុក្នុងពូល គឺត្រូវយកក្រុមលេខ១ និងលេខ២ ក្នុងពូល ឡើងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ខណៈក្រុមលេខ៣ ដល់លេខ៦ មិនអាចឡើងទៅកាន់វគ្គបន្តបានឡើយ៕
|