Close

Minebea គ្រោងនឹងបណ្តាក់ទុនវិនិយោគបន្ថែមប្រមាណ ១៥លានដុល្លារ

ដោយ៖ Chhan Sreyka ​​ | 5 ម៉ោងមុន ព័ត៌មានជាតិ
Minebea គ្រោងនឹងបណ្តាក់ទុនវិនិយោគបន្ថែមប្រមាណ ១៥លានដុល្លារ Minebea គ្រោងនឹងបណ្តាក់ទុនវិនិយោគបន្ថែមប្រមាណ ១៥លានដុល្លារ

ភ្នំពេញ៖ ក្រុមហ៊ុន Minebea (Cambodia) Co., Ltd.គ្រោងនឹងបណ្តាក់ទុនវិនិយោគបន្ថែមប្រមាណ ១៥លានដុល្លារអាម៉េរិក ខណៈបច្ចុប្បន្ន ក្រុមហ៊ុនបានបង្កើនដើមទុនវិនិយោគរហូតដល់ជាង ៧០០លានដុល្លារអាម៉េរិក។

គម្រោងនេះ ត្រូវបានបង្ហើបឱ្យដឹងនៅក្នុងគ្រាដែល លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា ទទួលជួបលោក Kensuke WATANABE នាយកផ្នែករដ្ឋបាល និងធនធានមនុស្សនៃក្រុមហ៊ុន Minebea (Cambodia) Co., Ltd. នៅថ្ងៃទី ៥ ខែកុម្ភៈ ឆ្នាំ ២០២៥។

Minebea គ្រោងនឹងបណ្តាក់ទុនវិនិយោគបន្ថែមប្រមាណ ១៥លានដុល្លារ

នាឱកាសនោះ លោក Kensuke WATANABE បញ្ជាក់ថា ជំនួបនេះ ក្នុងគោលបំណងធ្វើការពិភាក្សា និងផ្លាស់ប្តូរយោបល់លើទិដ្ឋភាពច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធក្នុងការស្នើសុំពង្រីកបន្ថែមមុខសញ្ញាផលិតបរិក្ខារអេឡិចត្រូនិកដែល Minebea ក្រុមហ៊ុនគ្រោងនឹងបណ្តាក់ទុនវិនិយោគបន្ថែមប្រមាណ ១៥លានដុល្លារអាម៉េរិក។

សូមបញ្ជាក់ជូនថា ក្រុមហ៊ុន Minebea (Cambodia) Co., Ltd. គឺជាក្រុមហ៊ុនដ៏ធំរបស់ជប៉ុនដែលបានបណ្តាក់ទុនវិនិយោគនៅកម្ពុជាតាំងពីឆ្នាំ២០១១ ក្នុងវិស័យផលិតគ្រឿងបង្គុំអេឡិចត្រូនិកជាច្រើនប្រភេទ ហើយដែលបច្ចុប្បន្នបានបង្កើនដើមទុនវិនិយោគរហូតដល់ជាង ៧០០លានដុល្លារអាម៉េរិក៕



Minebea គ្រោងនឹងបណ្តាក់ទុនវិនិយោគបន្ថែមប្រមាណ ១៥លានដុល្លារ

អត្ថបទទាក់ទង