Close

មិនគួរឲ្យជឿ! ឥណ្ឌូនេស៊ី ប្រកាសចែកផ្លូវជាមួយគ្រូបង្វឹក លោក 𝗦𝗵𝗶𝗻 𝗧𝗮𝗲-𝘆𝗼𝗻𝗴

ដោយ៖ Chhan Sreyka ​​ | ថ្ងៃចន្ទ ទី៦ ខែមករា ឆ្នាំ២០២៥ កីឡា
មិនគួរឲ្យជឿ! ឥណ្ឌូនេស៊ី ប្រកាសចែកផ្លូវជាមួយគ្រូបង្វឹក លោក 𝗦𝗵𝗶𝗻 𝗧𝗮𝗲-𝘆𝗼𝗻𝗴 មិនគួរឲ្យជឿ! ឥណ្ឌូនេស៊ី ប្រកាសចែកផ្លូវជាមួយគ្រូបង្វឹក លោក 𝗦𝗵𝗶𝗻 𝗧𝗮𝗲-𝘆𝗼𝗻𝗴

នៅរសៀលថ្ងៃទី០៦ មករា ឆ្នាំ២០២៥ លោក 𝗦𝗵𝗶𝗻 𝗧𝗮𝗲-𝘆𝗼𝗻𝗴 ត្រូវបានសហព័ន្ធកីឡាបាល់ទាត់ឥណ្ឌូនេស៊ី(PSSI) ប្រកាសចែកផ្លូវហើយ ក្រោយដឹកនាំក្រុមមិនបានល្អ ក្នុងពាន 𝗔𝗙𝗙 𝗠𝗶𝘁𝘀𝘂𝗯𝗶𝘀𝗵𝗶 𝗘𝗹𝗲𝗰𝘁𝗿𝗶𝗰 𝗖𝘂𝗽 𝟮𝟬𝟮𝟰។

មែនទែនទៅ ប៉ុន្មានថ្ងៃកន្លងទៅនេះ ព័ត៌មាននៃការបណ្ដេញគ្រូបង្វឹក Shin ត្រូវបានផ្សព្វផ្សាយតាមបណ្ដាញសង្គម។ កាសែតបូឡា បានរាយការណ៍ថា ទោះជាយ៉ាងណាក៏ដោយ មិនមានមនុស្សជាច្រើនគិតថា វាជាការពិតនោះទេ។

នេះជាដំណឹងដ៏គួរឲ្យភ្ញាក់ផ្អើល សម្រាប់អ្នកគាំទ្របាល់ទាត់ឥណ្ឌូនេស៊ី។ នៅក្នុងសន្និសីទសារព័ត៌មានមួយ នៅថ្ងៃចន្ទ ប្រធាន PSSI លោក Erick Thohir បាននិយាយថា៖«ខ្ញុំចង់អរគុណគ្រូបង្វឹក Shin Tae Yong សម្រាប់ការរួមចំណែករបស់គាត់ចំពោះកីឡាបាល់ទាត់ឥណ្ឌូនេស៊ី។ ទំនាក់ទំនងរបស់ខ្ញុំជាមួយគាត់គឺនៅតែល្អណាស់។ យើងនៅតែព្យាយាមអនុវត្តផែនការសម្រាប់ការអភិវឌ្ឍ តែទោះជាយ៉ាងណាក៏ដោយ យើងមានអារម្មណ៍ថា យើងត្រូវការគ្រូបង្វឹកម្នាក់ ដែលអាចប្រាស្រ័យទាក់ទង និងអនុវត្តយុទ្ធសាស្ត្របានកាន់តែល្អជាមួយនឹងកីឡាករ។ កិច្ចសហប្រតិបត្តិការរបស់ PSSI ជាមួយគ្រូបង្វឹក Shin បានបញ្ចប់ហើយ។ សូមអរគុណ»។

មិនគួរឲ្យជឿ! ឥណ្ឌូនេស៊ី ប្រកាសចែកផ្លូវជាមួយគ្រូបង្វឹក លោក 𝗦𝗵𝗶𝗻 𝗧𝗮𝗲-𝘆𝗼𝗻𝗴

លោក Thohir បានបញ្ជាក់ផងដែរថា ការបញ្ចប់កិច្ចសន្យារបស់ Shin ត្រូវបានគេពិចារណា មុនពេលប្រកួតជាមួយចិន ក្នុងវគ្គជម្រុះទីបី នៃព្រឹត្តិការណ៍ World Cup 2026 នៅថ្ងៃទី ១៥ ខែតុលា ដែលពួកគេ បានចាញ់ ១-២ ។ យោងតាមលោក Thohir PSSI បានជ្រើសរើសអ្នកជំនួស Shin រួចរាល់ហើយ ហើយ នឹងប្រកាសគ្រូបង្វឹកថ្មី នៅថ្ងៃទី ១១ ខែមករា។

មុននឹងបណ្តេញចេញ Shin បានជួយឥណ្ឌូនេស៊ី លេងបានយ៉ាងល្អក្នុងការប្រកួតជម្រុះជុំទីបី នៃព្រឹត្តិការណ៍ World Cup 2026។ ក្នុងការប្រកួតចុងក្រោយបំផុតនៃវគ្គជម្រុះ ក្រុមនេះ បានយកឈ្នះ អារ៉ាប៊ីសាអូឌីត ២-0 ។ ឥណ្ឌូណេស៊ី បច្ចុប្បន្ន ស្ថិតនៅលេខរៀងទី ៣ លើតារាង តាមពីក្រោយជប៉ុន និងអូស្ត្រាលី។ ពួកគេមានឱកាសក្នុងការធានា បានកៅអីឡើងទៅកាន់វគ្គជម្រុះ World Cup។

គួររំលឹកថា លោក Shin Tae Yong ត្រូវបានតែងតាំងជាគ្រូបង្វឹកឥណ្ឌូនេស៊ី ក្នុងឆ្នាំ ២០២០។ ក្នុងរយៈពេលជិត ៥ឆ្នាំ នៃការដឹកនាំរបស់គាត់ ឥណ្ឌូនេស៊ី បានសម្រេចគោលដៅសំខាន់ៗទាំងឈុតធំ និង U23 ដូចជាការឆ្លងផុតវគ្គចែកពូលនៃ Asian Cup 2023 ឈានទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃ U23 Asia Cup 2024 និងឈានចូលដល់ជុំទី៣ នៃព្រឹត្តិការណ៍ World Cup 2026។

សូមបញ្ជាក់ថា លោក 𝗦𝗵𝗶𝗻 Tae Yong ជាគ្រូបង្វឹកដែលមានប្រាក់ខែថ្លៃជាងគេ ក្នុងតំបន់អាស៊ាន ពោលគឺ ១លានដុល្លារក្នុងមួយឆ្នាំ នេះបើយោងតាមសារព័ត៌មាន ឥណ្ឌូណេស៊ី៕

មិនគួរឲ្យជឿ! ឥណ្ឌូនេស៊ី ប្រកាសចែកផ្លូវជាមួយគ្រូបង្វឹក លោក 𝗦𝗵𝗶𝗻 𝗧𝗮𝗲-𝘆𝗼𝗻𝗴

អត្ថបទទាក់ទង