Close

ឱកាស​ឡើង​ទៅកាន់​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ កាន់​តែ​តិច​ក្រោយ​ ចាញ់​​ ​ សិង្ហបុរី​ យប់មិញ​

ដោយ៖ Chhan Sreyka ​​ | ថ្ងៃព្រហស្បតិ៍ ទី១២ ខែធ្នូ ឆ្នាំ២០២៤ កីឡា
ឱកាស​ឡើង​ទៅកាន់​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ កាន់​តែ​តិច​ក្រោយ​ ចាញ់​​ ​ សិង្ហបុរី​  យប់មិញ​ ឱកាស​ឡើង​ទៅកាន់​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ កាន់​តែ​តិច​ក្រោយ​ ចាញ់​​ ​ សិង្ហបុរី​ យប់មិញ​

(បាល់ទាត់)៖ កាល​ពីយប់មិញ​នេះ ក្រុមគោព្រៃកម្ពុជា ក្រោមការដឹកនាំរបស់គ្រូបង្វឹកសញ្ជាតិជប៉ុន លោក Koji Gyotoku បានប្រកួត​ចាញ់​ ក្រុម​ជម្រើស​ជាតិ​សិង្ហបុរី​ ក្នុង​លទ្ធផល​ ២ទល់នឹង​១​ ក្នុងពានរង្វាន់ ASEAN Mitsubishi Electric Cup 2024 នាពហុកីឡដ្ឋានជាតិ​សិង្ហបុរី​។

ការប្រកួត​ដែល​ធ្វើ​ឡើង​ក្រោម​ក្រសែភ្នែក​អ្នក​ទស្សនា​ផ្ទាល់​ជាង​ ១២០០០នាក់​ ក្រុម​ម្ចាស់ផ្ទះ​​ បាន​បេីក​ការ​នាំ​មុខមុន​ចំនួន​២គ្រាប់​ ដោយ​ចាយពេលត្រឹមតែ​ ១៧ប៉ុណ្ណោះ​ ដែលទាំង២គ្រាប់នោះ​ សុទ្ធតែ​ជា​ការ​បង្ក​កំហុសរបស់​ អ្នក​ចាំទី​ វីរៈ​ ដារ៉ា​ របស់​​កម្ពុជា​ ។​ លុះ​ដល់​តង់​ទី​២​ នាទី​៥៩​ កម្ពុជា​ រក​បាន​មួយ​គ្រគ្រាប់​វិញ​ ដោយកីឡាករ​ សៀង​ ចន្ធា​ បន្ទាប់​ពី​ការ​បញ្ជូន​បាល់​យ៉ាង​ល្អ​ពី​សំណាក់​កីឡាករ​ សារ​ ទី​ ហេីយ​ចប់ការ​ប្រកួត​៩០នាទី​ សិង្ហបុរី​​ ២-១​ កម្ពុជា។​

ឱកាស​ឡើង​ទៅកាន់​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ កាន់​តែ​តិច​ ក្រោយ​ ចាញ់​​ ​ សិង្ហបុរី​ យប់មិញ​

តាមរយៈ​លទ្ធផល​យប់​មិញ​នេះ​ បាន​ធ្វើ​ឲ្យ​កម្ពុជា​ ធ្លាក់​មក​កាន់​លេខ​៤​ ក្នុង​តារាង​ពិន្ទុ​ នៃ​ពូល​ A មានត្រឹម​ ​១ពិន្ទុ​ប៉ុណ្ណោះ​ ខណៈ​ម៉ាឡេស៊ី​ ឡេីង​ឈរ​កំពូល​តារា​ង​បណ្ដោះអាសន្ន​ មាន​ ៤ពិន្ទុ​ បន្ទាប់​ពី​យកឈ្នះ​ ទីម័រខាងកើត​ យប់​មិញ​ ក្នុង​លទ្ធផល​ ៣ទល់នឹង​នឹង​២​​។​ ដូច្នេះ​ឱកាស​ឡើង​ទៅ​កាន់​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​របស់​កម្ពុជា​ មានតិចតូច​បំផុត​ ដ្បិត​កម្ពុជា​ នៅសល់​តែ​ ២ប្រកួត​ទៀត​ប៉ុណ្ណោះ​ ដោយ​ត្រូវ​ប៉ះ​ជាមួយ​ ទីម័រខាងកើត​ និង​ក្រុម​ការ​ពារ​ដំណែង​ជេីង​ឯក​ថៃ។

ខាងក្រោមនេះ ជាកម្មវិធីប្រកួតបន្ទាប់ក្នុង ពានរង្វាន់ ASEAN Mitsubishi Electric Cup 2024 របស់ក្រុមជម្រើសជាតិកម្ពុជា៖
– កម្ពុជា ប៉ះ ទីម័រខាងកើត នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ នាពហុកីឡដ្ឋានជាតិ
– កម្ពុជា ប៉ះ ថៃ នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ នាកីឡដ្ឋាន Rajamangala ប្រទេសថៃ។

គួរបញ្ជាក់ថា ក្នុងពានរង្វាន់ ASEAN Mitsubishi Electric Cup 2024 ក្រុមជម្រើសកម្ពុជា ស្ថិតក្នុងពូល A ជាមួយ ក្រុមជម្រើសជាតិថៃ ម៉ាឡេស៊ី សិង្ហបុរី និងទីម័រខាងកើត៕

ឱកាស​ឡើង​ទៅកាន់​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ កាន់​តែ​តិច​ ក្រោយ​ ចាញ់​​ ​ សិង្ហបុរី​ យប់មិញ​

អត្ថបទទាក់ទង