Close

ខ្សែការពារឥណ្ឌូនេស៊ី និយាយថា ការយកឈ្នះ វៀតណាម មិនមែនជារឿងលំបាកឡើយ

ដោយ៖ Chhan Sreyka ​​ | 20 ម៉ោងមុន កីឡា
ខ្សែការពារឥណ្ឌូនេស៊ី និយាយថា ការយកឈ្នះ វៀតណាម មិនមែនជារឿងលំបាកឡើយ ខ្សែការពារឥណ្ឌូនេស៊ី និយាយថា ការយកឈ្នះ វៀតណាម មិនមែនជារឿងលំបាកឡើយ

មុនការជួបគ្នានៅក្នុងពានរង្វាន់ AFF Cup 2024 ខ្សែការពារ Asnawi Mangkualam ជឿជាក់ថា កីឡាករចូលសញ្ជាតិ បានបង្កភាពងាយស្រួល សម្រាប់ក្រុមជម្រើសជាតិឥណ្ឌូនេស៊ី ក្នុងការផ្តួល ក្រុមជម្រើសជាតិវៀតណាម ។

ខ្សែការពារដែលកើតឆ្នាំ ១៩៩៩ បានបង្ហាញខ្លួនជាលើកដំបូង ក្នុងឆ្នាំ ២០១៧ នៅពេលដែល ឥណ្ឌូនេស៊ី តែងតែតស៊ូជាមួយ ក្រុមវៀតណាម ដែលកំពុងឡើងជើង ក្រោមការដឹកនាំដោយគ្រូបង្វឹក Park Hang-seo ។ ឥណ្ឌូនេស៊ី បានរងបរាជ័យ ក្នុងលទ្ធផល ១-៣ និង ០-៤ ក្នុងវគ្គជម្រុះ World Cup 2022 ហើយស្មើ 0-0 ក្នុងវគ្គចែកពូលនៃ AFF Cup 2021 និងចាញ់ ០-២ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃ AFF Cup 2022។

ទោះជាយ៉ាងណាក៏ដោយ ទម្រង់លេងរបស់វៀតណាម បានធ្លាក់ចុះ បន្ទាប់ពីការលាលែងពីតំណែងរបស់ PARK ខណៈពេលដែល ឥណ្ឌូនេស៊ី បានពង្រឹងដោយការបន្ថែមកីឡាករចូលសញ្ជាតិភាគច្រើនមកពីហូឡង់។ ការផ្លាស់ប្តូរនៃសក្ដានុពលនេះ បាននាំឱ្យឥណ្ឌូនេស៊ី ទទួលជ័យជម្នះលើក្រុមវៀតណាម ក្នុងវគ្គចែកពូលនៃព្រឹត្តិការណ៍ ASIAN CUP 2023 និងជើងទាំងពីរនៃការប្រកួតជម្រុះ WORLD CUP 2026។ ក្នុងការប្រកួតទាំងនេះ កីឡាករចូលសញ្ជាតិ បង្ហាញខ្លួនច្រើនជាងពាក់កណ្តាលលើទីលាន។

ខ្សែការពារឥណ្ឌូនេស៊ី និយាយថា ការយកឈ្នះ វៀតណាម មិនមែនជារឿងលំបាកឡើយ

ខ្សែការពារ Asnawi Mangkualam បានប្រាប់ Thairath របស់ប្រទេសថៃ ថា៖ «កីឡាករចូលសញ្ជាតិ បានជះឥទ្ធិពលជាវិជ្ជមានដល់ការលេងរបស់ក្រុម។ ឥឡូវនេះ វាពិតជាងាយស្រួលណាស់ ក្នុងការយកឈ្នះលើក្រុមជម្រើសជាតិវៀតណាម ខណៈពីមុន មិនងាយស្រួលនោះទេ»។

ជ័យជម្នះលើវៀតណាម ធ្វើឲ្យឥណ្ឌូនេស៊ី ឈានផុតវគ្គចែកពូលនៃព្រឹត្តិការណ៍ Asian Cup និងបានឡើងទៅវគ្គជម្រុះ World Cup ជុំទីបីជាលើកដំបូង។ ចាប់ពីខែមិថុនា ឆ្នាំ ២០២៤ ឥណ្ឌូនេស៊ី មានកីឡាករចូលសញ្ជាតិ ពី ១២ ទៅ ១៥នាក់ ដោយមានយ៉ាងហោចណាស់ ៨នាក់ នៅក្នុងក្រុម១១នាក់ដំបូង ។ នេះបានជួយឱ្យពួកគេទទួលបាន ៦ពិន្ទុ ក្នុងវគ្គជម្រុះជុំទីបីនៃព្រឹត្តិការណ៍ World Cup 2026 ដោយលើសកំណត់ត្រាមុនរបស់វៀតណាម ដែលមាន ៤ពិន្ទុ បច្ចុប្បន្ន កំពុងឈរនៅលេខរៀងទី៣ ក្នុងពូល C ជាមួយ ជប៉ុន អារ៉ាប៊ីសាអូឌីត អូស្ត្រាលី ចិន និងបារ៉ែន។

ទោះបីជាយ៉ាងណាក៏ដោយ ឥណ្ឌូនេស៊ី នឹងមិនដាក់ក្រុមខ្លាំងបំផុតរបស់ពួកគេ សម្រាប់ការប្រកួត AFF Cup 2024 នាពេលខាងមុខនោះទេ។ គ្រូបង្វឹក Shin Tae-yong បានកោះហៅកីឡាករចំនួន ៣៣នាក់ ដែលភាគច្រើន មកពីក្រុមអាយុ U21 ដោយមានតែ Asnawi Mangkualam និង Pratama Arhan ដែលលើសពីអាយុនោះ។ បញ្ជីឈ្មោះនេះ រួមមានកីឡាករចូលសញ្ជាតិតែបីនាក់ប៉ុណ្ណោះ គឺខ្សែការពារ Justin Hubner ខ្សែបម្រើ Ivar Jenner និងខ្សែប្រយុទ្ធ Rafael Struick។

គួរបញ្ជាក់ថា ឥណ្ឌូណេស៊ី ស្ថិតក្នុងពូល B នៃពានរង្វាន់ AFF Cup 2024 រួមជាមួយនឹង វៀតណាម ហ្វីលីពីន មីយ៉ាន់ម៉ា និងឡាវ។ ការប្រកួត នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៨ ខែធ្នូ ឆ្នាំ ២០២៤ ដល់ថ្ងៃទី ៥ ខែមករា ឆ្នាំ ២០២៥៕

ខ្សែការពារឥណ្ឌូនេស៊ី និយាយថា ការយកឈ្នះ វៀតណាម មិនមែនជារឿងលំបាកឡើយ

អត្ថបទទាក់ទង