Close

លោក ឃឹម បូរី ចាត់ទុកក្រុមជម្រើសជាតិមួយនេះ ជាក្រុមគ្រោះថ្នាក់ជាងគេ សម្រាប់កម្ពុជា នៅ AFF Cup 2024 នេះ

ដោយ៖ Chhan Sreyka ​​ | ម្សិលមិញ ម៉ោង 7:53 am កីឡា
លោក ឃឹម បូរី ចាត់ទុកក្រុមជម្រើសជាតិមួយនេះ ជាក្រុមគ្រោះថ្នាក់ជាងគេ សម្រាប់កម្ពុជា នៅ AFF Cup 2024 នេះ លោក ឃឹម បូរី ចាត់ទុកក្រុមជម្រើសជាតិមួយនេះ ជាក្រុមគ្រោះថ្នាក់ជាងគេ សម្រាប់កម្ពុជា នៅ AFF Cup 2024 នេះ

នៅសល់តែ៥ថ្ងៃទៀតប៉ុណ្ណោះ ក្រុមគោព្រៃកម្ពុជា ក្រោមការដឹកនាំរបស់គ្រូបង្វឹកសញ្ជាតិជប៉ុន លោក Koji Gyotoku នឹងចាប់ផ្ដើមការប្រកួតក្នុងពានរង្វាន់ ASEAN Mitsubishi Electric Cup 2024 (ASEAN Cup 2024) ដែលការប្រកួតនឹងចាប់ផ្ដើមនៅធ្វើឡើងពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៤ ដល់ថ្ងៃទី៥ ខែមករា ឆ្នាំ២០២៥។

យ៉ាងណា មុនការប្រកួតមកដល់ក្នុងពេលដ័ខ្លីនេះ លោក ឃឹម បូរី គ្រូបង្វឹកក្រុមបាល់ទាត់ណាហ្គាវើលដ៍ សមាជិកលីគកំពូលកម្ពុជា បានបង្ហាញពីចំណាប់អារម្មណ៍ផ្ទាល់ខ្លួន ដោយបង្ហាញពីក្រុម ដែលលោកចាត់ទុកថា ជាក្រុមគ្រោះថ្នាក់ជាងគេ សម្រាប់កម្ពុជា នៅ AFF Cup 2024 នេះ។

លោក ឃឹម បូរី ចាត់ទុកក្រុមជម្រើសជាតិមួយនេះ ជាក្រុមគ្រោះថ្នាក់ជាងគេ សម្រាប់កម្ពុជា នៅ AFF Cup 2024 នេះ

ថ្លែងមកកាន់ ENN News លោក ឃឹម បូរី បានគូសបញ្ជាក់ថា៖ ចំពោះខ្ញុំ ខ្ញុំគិតថា ក្រុមជម្រើសជាតិថៃ ជាបេក្ខភាបប្រជែងជើងឯក និងជាក្រុមដ៏គ្រោះថ្នាក់ AFF Cup 2024 នេះ ទោះបីជាការបញ្ជូលកីឡាករមកជាកីឡាករក្មេងៗ មិនសូវមានបទពិសោធន៍ក៏ដោយ ប៉ុន្តែប្រសិនបើក្រឡែកទៅមើលការប្រកួតប្រជែងក្នុងលីគរបស់ពួកគេ បូករួមនិងបទពិសោធជោគជាំ ក្នុងពានរង្វាន់ AFF Cup នេះ ខ្ញុំគិតថា ពួកគាត់នៅតែជាបេក្ខភាពនាំមុខដដែល»។

នៅពេលដែលសួរថា លោកក្រុមជម្រើសជាតិមួយណា ដែលលោកគិតថា អាចប្រជែងជាមួយថៃ? គ្រូបង្វឹកវ័យ ៣៥ឆ្នាំរូបនេះ បានឆ្លើយថា៖« បាទ! ចំពោះខ្ញុំ ឥណ្ឌូណេស៊ី និង វៀតណាម ជាគូប្រជែងពាន»។
អតីតកីឡាករជម្រើសជាតិកម្ពុជា អំឡុងឆ្នាំ ២០០៧ ដល់ ២០១៥ រូបនេះ បានបន្តទៀតថា៖« តាមមើលការរៀបចំក្រមជម្រើសជាតិមួយចំនួន នៅក្នុងពូល ជាមួយកម្ពុជា ខ្ញុំគិតថាយើងអាចមានឱកាសឡើងទៅវគ្គបន្ទាប់ ហើយប្រសិនការប្រកួតទី១ យើងឈ្នះ ម៉ាឡេស៊ី យើងអាចមានភាគរយច្រើន ពីព្រោះ មើលការលេង របស់ សិង្ហបូរី ប្រហាក់ ប្រហែលយើងដែរ»។

គួរបញ្ជាក់ថា ក្នុងពានរង្វាន់ ASEAN Mitsubishi Electric Cup 2024 ក្រុមជម្រើសកម្ពុជា ស្ថិតក្នុងពូល A ជាមួយ ក្រុមជម្រើសជាតិថៃ ម៉ាឡេស៊ី សិង្ហបុរី និងទីម័រខាងកើត។ ក្នុងប្រកួតបើកឆាក នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៤ កម្ពុជា នឹងត្រូវប្រកួតជាមួយក្រុមជម្រើសជាតិម៉ាឡេស៊ី វេលាម៉ោង ៥៖៤៥នាទីរសៀល នាពហុកីឡដ្ឋានជាតិអូឡាំពិក មុនពេលប៉ះ សិង្ហបុរី ទីម័រខាងកើត និងថៃ៕


លោក ឃឹម បូរី ចាត់ទុកក្រុមជម្រើសជាតិមួយនេះ ជាក្រុមគ្រោះថ្នាក់ជាងគេ សម្រាប់កម្ពុជា នៅ AFF Cup 2024 នេះ

អត្ថបទទាក់ទង