ក្រុមជម្រើសជាតិកម្ពុជា នឹងត្រូវបោះជំរំហ្វឹកហាត់រយៈពេល ៥ថ្ងៃ នៅប្រទេសកាតា
ក្រុមកីឡាបាល់ទាត់ជម្រើសជាតិកម្ពុជា ក្រោមការដឹកនាំរបស់លោក លោកគ្រូ Gyotoku អាចនឹងបោះជំរុំហ្វឹកហាត់នៅប្រទេសកាតា ដើម្បីជាការត្រៀមខ្លួន សម្រាប់ព្រឹត្តិការណ៍ ASEAN Cup 2024 ដែលគ្រោងនឹងប្រព្រឹត្តទៅ ពីថ្ងៃទី ៩ ខែធ្នូ ឆ្នាំ ២០២៤ ដល់ថ្ងៃទី ៥ ខែមករា ឆ្នាំ ២០២៥។
បើតាមព័ត៍មានបឋម ក្រុមជម្រើសជាតិកម្ពុជា នឹងត្រូវបោះជំរំហ្វឹកហាត់រយៈពេល ៥ថ្ងៃ នៅប្រទេសកាតា ក្នុងខែវិច្ឆិកានេះ ប៉ុន្តែមិនទាន់ដឹងពីកាលបរិច្ឆេទជាក់លាក់នោះទេ ហើយកំឡុងពេលបោះជុំរំហ្វឹកហាត់នេះ គេមិនទាន់ច្បាស់ថា មានការប្រកួតកម្ដៅសាច់ដុំជាមួយជម្រើសជាតិណាមួយ ឬក្លិបក្នុងស្រុកណាមួយនោះទេ ដូច្នេះត្រូវរងចាំការប្រកាសពីសហព័ន្ធកីឡាករបាល់ទាត់កម្ពុជា។
ចំណែកក្រុមជម្រើសជាតិវៀតណាម គ្រោងនឹងប្រមូលផ្តុំហ្វឹកហាត់នៅថ្ងៃទី ២១ ខែវិច្ឆិកា បន្ទាប់មកធ្វើដំណើរទៅកាន់ប្រទេសកូរ៉េខាងត្បូង សម្រាប់ការបោះជំរុំហ្វឹកហាត់រយៈពេល ១០ថ្ងៃ ដែលរួមមានការប្រកួតជាមួយក្លឹបក្នុងស្រុកកូរ៉េ ផងដែរ។
ចំណែក ក្រុមជម្រើសជាតិឥណ្ឌូណេស៊ី នឹងចាប់ផ្តើមហ្វឹកហាត់ នៅកោះបាលីនៅថ្ងៃទី ២៦ ខែវិច្ឆិកា ខណៈគ្រូបង្វឹកលោក 𝐒𝐡𝐢𝐧 𝐓𝐚𝐞-𝐲𝐨𝐧𝐠 បានបញ្ជាក់ថា លោកនឹងប្រើប្រាស់កីឡាករឈុត 𝐔𝟐𝟐 ភាគច្រើន និងកីឡាករក្នុងស្រុក ខណៈដែលកីឡាករលេងនៅក្រៅប្រទេស (បរទេសចូលសញ្ជាតិ) មិនអាចចូលលេងបាន ព្រោះកម្មវិធីនេះ មិនមែនជា 𝐅𝐈𝐅𝐀 𝐭𝐨𝐮𝐫𝐧𝐚𝐦𝐞𝐧𝐭 ឬ 𝐅𝐈𝐅𝐀 𝐝𝐚𝐲 ឡើយ។
គួរបញ្ជាក់ថា សម្រាប់ពានរង្វាន់ AFF Cup 2024 ដែលនឹងចាប់ផ្ដើមពីថ្ងៃទី ៨ ខែធ្នូ ឆ្នាំ ២០២៤ ដល់ថ្ងៃទី ៥ ខែមករា ឆ្នាំ ២០២៥ ដោយមានក្រុមចំនួន ១០ ចែកចេញជាពីរពូល(A និង B)។ ក្រុមនីមួយៗ នឹងលេងការប្រកួតក្នុងផ្ទះ និងក្រៅដីចំនួនពីរ ដើម្បីយក២ក្រុម ក្នុងមួយពូល លេងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងវគ្គផ្តាច់ព្រ័ត្រ៕