វីដេអូ Ronaldo ជាមួយ MrBeast មានអ្នកទស្សនាជាង ១២លាននាក់ ត្រឹមរយៈពេល ១០ម៉ោង
កាលពីយប់មិញនេះ កំពូលកីឡាករបាល់ទាត់ Cristiano Ronaldo បានបង្ហាញវីដេអូអង្គុយជជែកគ្នាជាមួយបុគ្គលដែលល្បីជាងគេបំផុតនៅលើវេទិកា YouTube គឺលោក MrBeast នៅលើ YouTube Channel របស់គាត់ ដែលមានឈ្មោះថា UR Cristiano ។ បន្ទាប់ពីការបង្ហោះនោះ ត្រឹមរយៈពេល១០ម៉ោង វីដេអូនោះ មានអ្នកទស្សនាជាង១២លាននាក់។
ការជជួបគ្នានេះ បង្ហាញពីវត្តមានដែលកំពុងកើនឡើងរបស់ Ronaldo នៅលើ YouTube និងសមត្ថភាពដែលមិនអាចប្រៀបផ្ទឹមបានរបស់ MrBeast ក្នុងការនាំយកគំនិតប្លែកៗមកបង្ហាញ។ វីដេអូដែលបានចាក់បញ្ចាំងជាលើកដំបូងនៅលើ YouTube របស់ Ronaldo គឺជាការលាយបញ្ចូលគ្នានៃការលេងសើច យុទ្ធសាស្រ្ត និងការសន្ទនាដ៏ស៊ីជម្រៅ។ ពួកគេបានពិភាក្សាអំពីភាពជោគជ័យដែលបានរកឃើញថ្មីរបស់ Ronaldo នៅក្នុងពិភពឌីជីថល ដោយ MrBeast ចែករំលែកគន្លឹះដ៏មានតម្លៃ សម្រាប់ការពង្រីក YouTube Channel របស់គាត់។ MrBeast ដែលត្រូវបានគេស្គាល់ថា ជាអ្នកជំនាញក្នុងការបង្កើតមាតិកាកំសាន្ត ក៏បានសរសើរពីការកើនឡើងយ៉ាងឆាប់រហ័សរបស់ Ronaldo ផងដែរ ខណៈដែល YouTube របស់ Cristiano” មានអ្នក Subscribe ជាង ៦៧លាននាក់ក្នុងរយៈពេលត្រឹមតែ ៣ខែ។
Ronaldo បានចែករំលែកទស្សនៈវិស័យរបស់គាត់ក្នុងការប្រើ YouTube ជាវេទិកាមួយ ដើម្បីភ្ជាប់ទំនាក់ទំនងជាមួយអ្នកគាំទ្រក្រៅពីបាល់ទាត់។ ចំណែក MrBeast បានណែនាំក្នុងការនាំយកវីរបុរសក្នុងបាល់ទាត់បន្ថែមទៀត មកជជែកក្នុងវីដេអូរបស់គាត់នៅលើ YouTube។
ក្នុងអំឡុងពេលសន្ទនា MrBeast បានសួរ Ronaldo អំពីមិត្តភាពជិតស្និទ្ធរបស់គាត់។ ខណៈពេលដែល Ronaldo បាននិយាយថា គាត់ឱ្យតម្លៃមិត្តរួមក្រុមរបស់គាត់ និងទំនាក់ទំនងយូរអង្វែង។ គាត់បានចែករំលែកថា គាត់ចាត់ទុកគ្រួសាររបស់គាត់ជាសម្ព័ន្ធមិត្តជិតស្និទ្ធបំផុតរបស់គាត់។ គាត់ក៏បានលើកឡើងពីសារៈសំខាន់ នៃចំណងមិត្តភាពរបស់គាត់ជាមួយមិត្តភ័ក្តិកុមារភាពរបស់គាត់ ផងដែរ។
គួររំលឹកថា Ronaldo បានបើកដំណើរការ YouTube Channel របស់ខ្លយន ក្នុងខែសីហា ឆ្នាំ ២០២៤ ដោយបានបំបែកឯតទគ្គកម្មពិភពលោក ក្លាយជា YouTuber ដែលមានអ្នក Subscribers លឿនបំផុត ពោលគឺជាង ១០លាននាក់ ដោយចាយពេលមិនដល់មួយថ្ងៃផង៕