Close

Ronaldo និយាយថា United ត្រូវការកសាងអ្វីគ្រប់យ៉ាងឡើងវិញ

ដោយ៖ Chhan Sreyka ​​ | ថ្ងៃព្រហស្បតិ៍ ទី១២ ខែកញ្ញា ឆ្នាំ២០២៤ កីឡា
Ronaldo និយាយថា United ត្រូវការកសាងអ្វីគ្រប់យ៉ាងឡើងវិញ Ronaldo និយាយថា United ត្រូវការកសាងអ្វីគ្រប់យ៉ាងឡើងវិញ

តារាឆ្នើម Cristiano Ronaldo បាននិយាយថា ក្លិបបិសាចក្រហម Manchester United ដែលជាអតីតក្លិបរបស់ខ្លួន ត្រូវតែកសាងឡើងវិញនូវអ្វីគ្រប់យ៉ាងពីបាត ប្រសិនបើពួកគេចង់ប្រកួតប្រជែងដណ្តើមពានរង្វាន់កំពូលម្តងទៀត។

ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់ វ័យ ៣៩ឆ្នាំរូបនេះ បានឈ្នះពានរង្វាន់ Premier League ចំនួន ៣ដង Champions League និងពានរង្វាន់ Club World Cup កំឡុងពេលលេងជាលើកដំបូងនៅ United ពីឆ្នាំ ២០០៣-២០០៩ ហើយបាននិយាយថា គាត់នៅតែស្រលាញ់ក្លឹបមួយនេះ។

ថ្លែងនៅលើផតឃែស្ថ ‘Rio Ferdinand Presents’ ដែលចាក់ផ្សាយនៅថ្ងៃព្រហស្បតិ៍ នេះ Ronaldo បាននិយាយថា ខ្លួនសប្បាយចិត្តជាមួយនឹងរបៀបដែលអ្នកគ្រប់គ្រងក្លឹប ដែលដឹកនាំដោយលោក Jim Ratcliffe កំពុងវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ។

Ronaldo និយាយថា United ត្រូវការកសាងអ្វីគ្រប់យ៉ាងឡើងវិញ

Ronaldo និយាយថា៖«ពួកគេត្រូវសាងសង់ឡើងវិញនូវអ្វីៗគ្រប់យ៉ាង តាមគំនិតរបស់ខ្ញុំ… ក្លឹបត្រូវការពេលវេលា ដើម្បីកសាងឡើងវិញ ព្រោះវានៅតែជាក្លឹបដ៏ល្អបំផុតមួយនៅក្នុងពិភពលោក ប៉ុន្តែពួកគេត្រូវការផ្លាស់ប្តូរ។ ខ្ញុំជឿថាអនាគតពួកគេនឹងភ្លឺស្វាង។ ខ្ញុំជឿជាក់ ប៉ុន្តែពួកគេមិនពឹងផ្អែកលើទេពកោសល្យនោះទេ ពួកគេត្រូវតែកសាងឡើងវិញពីបាតដៃទទេ។ បើមិនដូច្នេះទេ ពួកគេមិនអាចប្រកួតប្រជែងបានទេ ពិតណាស់វាមិនអាចទៅរួចទេ»។

អ្នកចាត់ការទូទៅរបស់ Man Utd លោក Erik Ten Hag បានរងសម្ពាធរួចហើយ បន្ទាប់ពីបរាជ័យពីរលើកក្នុងការប្រកួតបើកឆាកទាំងបីរបស់ពួកគេ ហើយ Ronaldo បាននិយាយថា Man Utd គួរតែពឹងផ្អែកលើអតីតមិត្តរួមក្រុម United របស់គាត់ Ruud van Nistelrooy ដែលជាជំនួយការគ្រូបង្វឹក។

ត្រង់ចំណុចនេះ CR7 បាននិយាយថា៖ «អ្នកមិនអាចរៀបចំក្លឹបឡើងវិញដោយគ្មានចំណេះដឹងបានទេ។ ខ្ញុំជឿថា Ruud នឹងអាចជួយបាន ពីព្រោះគាត់នៅក្នុងក្លឹប គាត់ស្គាល់ក្លឹប គាត់ស្គាល់អ្នកគាំទ្រ។ ប្រសិនបើគ្រូបង្វឹកស្តាប់គាត់ ខ្ញុំគិតថា ពួកគេអាចកែលម្អក្លឹបបន្តិច»។

គួរបញ្ជាក់ថា ឆ្លងកាត់តាមរយៈការប្រកួតចំនួន៣ កន្លងមក ក្លិបបិសាចក្រហមកំពុងឈរនៅលេខរៀងទី១៤ ក្នុងលីគ ដោយចាញ់២ និងឈ្នះ១ មាន ៣ពិន្ទុ៕

Ronaldo និយាយថា United ត្រូវការកសាងអ្វីគ្រប់យ៉ាងឡើងវិញ