គ្រឹះស្ថានអង្គររកចំណូលជាង ៣៥លានដុល្លា ពីការលក់សំបុត្រឱ្យភ្ញៀវទេសចរអន្ដរជាតិចូលទស្សនារមណីយដ្ឋានអង្គរ
សៀមរាប៖ ក្នុងរយៈពេល១០ខែឆ្នាំ២០២៤នេះ គ្រឹះស្ថានអង្គរ បានទទួលប្រាក់ចំណូលជាង៣៥លាន ៩៨ម៉ឺនដុល្លាអាមេរិក ពីការលក់សំបុត្រឱ្យភ្ញៀវទេសចរអន្ដរជាតិចូលទស្សនារមណីយដ្ឋានអង្គរ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មាន របស់គ្រឹះស្ថានអង្គរ។
សេចក្ដីប្រកាសព័ត៌មានបានឱ្យដឹងថា ក្នុងរយៈពល១០ខែ ចាប់ពីខែមករា ដល់ខែដំណាច់ខែតុលាឆ្នាំ២០២៤នេះ ភ្ញៀវទេសចរទិញសំបុត្រចូលទស្សនាអង្គរមានចំនួនជាង៧ម៉ឺន៧ពាន់នាក់ នាក់ កើនឡើងជាង២៨ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នាំ២០២៣ និងទទួលបានប្រាក់ចំណូលចំនួន៣៥ ៩៨៧ ៩៦១ដុល្លាអាមេរិក កើនឡើងជាង២៨ភាគរយ បើធៀបនឹងឆ្នាំ២០២៣កន្លងទៅ។
សេចក្ដីប្រកាសព័ត៌មានបន្ថែមថា សម្រាប់ខែតុលាឆ្នាំ២០២៤នេះ មានភ្ញៀវទេសចរអន្ដរជាតិទិញបណ្ណចូលទស្សនាអង្គរ មានចំនួន៧៤ ៣៥៣នាក់ បើធៀបនឹងឆ្នាំ២០២៣កន្លងទៅកើនឡើងជាង១៨ភាគរយ និងផ្ដល់ចំណូលថវិកាចំនួន៣ ៤៦៥ ២៣១ដុល្លា កើនឡើងជាង១៨ភាគរយ បើធៀបក្នុងរយៈពេលដូចគ្នានៃឆ្នាំ២០២៣៕