Close

ក្នុងរយៈពេលពេញមួយឆ្នាំ អ្នកដំណើរ ឆ្លងកាត់អាកាសយានដ្ឋានអន្ដជាតិសៀមរាបអង្គរ មានជាង ១ លាននាក់

ដោយ៖ Chhan Sreyka ​​ | 15 ម៉ោងមុន ព័ត៌មានជាតិ
ក្នុងរយៈពេលពេញមួយឆ្នាំ អ្នកដំណើរ ឆ្លងកាត់អាកាសយានដ្ឋានអន្ដជាតិសៀមរាបអង្គរ មានជាង ១ លាននាក់ ក្នុងរយៈពេលពេញមួយឆ្នាំ អ្នកដំណើរ ឆ្លងកាត់អាកាសយានដ្ឋានអន្ដជាតិសៀមរាបអង្គរ មានជាង ១ លាននាក់

សៀមរាប៖ គិតត្រឹមថ្ងៃទី១៦ ខែតុលានេះ អាកាសយានដ្ឋានអន្ដជាតិសៀមរាបអង្គរ បានដំណេីរការរយៈពេលមួយឆ្នាំគត់ ហើយគិតត្រឹមពាក់កណ្ដាលខែតុលា ឆ្នាំ២០២៣ ដល់ដំណាច់ខែកញ្ញា ឆ្នាំ២០២៤ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ទទួលបាន៖ ជើងហោះហើរ ចេញ-ចូល (ទ្វេទិស) មានចំនួនជាង ១៤ ០០០ជើង ទទួលបានអ្នកដំណើរ ចេញ-ចូល (ទ្វេទិស) មានចំនួនជាង ១ ៣០០ ០០០នាក់ ។

សេចក្តីប្រកាសព័ត៌មានអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ ចេញផ្សានាឱកាស អាកាសយាន្តដ្ឋាននេះ បានរៀបចំពិធីគម្រប់ខួប ០១ឆ្នាំ នៃការបើកដំណើរការជាផ្លូវការរបស់ខ្លួន ដោយមានការចូលរួមពីលោក ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប ព្រមទាំងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិជាច្រើនទៀតក្រោមអធិបតីពី លោកម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុក រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល និង លោក Wang Wenbin ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិចិន ប្រចាំកម្ពុជា និងចូលរួម។

ក្នុងរយៈពេលពេញមួយឆ្នាំ អ្នកដំណើរ ឆ្លងកាត់អាកាសយានដ្ឋានអន្ដជាតិសៀមរាបអង្គរ មានជាង ១ លាននាក់

លោកម៉ៅ ហាស់វណ្ណាល់ ចាត់ទុកថា អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ (SAI) នេះ គឺជាសមិទ្ធផលមួយ ដែលកើតចេញពី “គំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់និងផ្លូវ ក្រោមកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន ដែលបានកំពុងលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជាពិសេសគំនិតផ្តួចផ្តើមនេះ បានពង្រីកនូវកិច្ចសហការយ៉ាងលឿន ទៅលើវិស័យសំខាន់ៗសម្រាប់ជាប្រយោជន៍ដល់ការកែលម្អ ការអភិវឌ្ឍសេដ្ឋកិច្ចនៃប្រទេសទាំងពីរ រួមមាន ការពង្រឹងផលិតភាពសេដ្ឋកិច្ច, ការបង្កើនពាណិជ្ជកម្ម ឧស្សាហកម្ម, ទេសចរណ៍, ការវិនិយោគលើ វិស័យកសិកម្ម វិស័យដឹកជញ្ជូន ព្រមទាំងទំនាក់ទំនងគ្នាទៅវិញទៅមក រវាងប្រជាជន និងប្រជាជន។

លោករដ្ឋលេខាធិការ បានគូសបញ្ជាក់ថា ក្នុងអាណត្តិទី៧នេះ ការអភិវឌ្ឍវិស័យអាកាសចរណ៍ស៊ីវិល នៅតែជារបៀបវារៈដ៏សំខាន់ នៃគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីជំរុញការតភ្ជាប់ទីផ្សារក្នុងស្រុក និងអន្តរជាតិ ទៅលើវិស័យសំខាន់ៗនានា និងការបង្កើតការងារ ព្រមទាំងជាចលនាកររុញច្រានការវិវឌ្ឍផ្នែកសង្គម-សេដ្ឋកិច្ច ស្របពេល ដែលកម្ពុជាកំពុងត្រៀមខ្លួនប្រែក្លាយ ទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ និងប្រទេសចំណូលខ្ពស់៕

ក្នុងរយៈពេលពេញមួយឆ្នាំ អ្នកដំណើរ ឆ្លងកាត់អាកាសយានដ្ឋានអន្ដជាតិសៀមរាបអង្គរ មានជាង ១ លាននាក់

យោងតាមរបាយការណ៍ របស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានឱ្យដឹងថា ចាប់តាំងពីបើកដំណើរការ បានជិត១ឆ្នាំកន្លងមកនេះ (ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ ដល់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤) អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ទទួលបាន៖ ជើងហោះហើរ ចេញ-ចូល (ទ្វេទិស) មានចំនួនជាង ១៤,៥៥៦ជើង និង អ្នកដំណើរចេញ-ចូល (ទ្វេទិស) មានចំនួនជាង ១,៣០០,០៤៨នាក់។
ចំពោះទំនិញតាមផ្លូវអាកាស ចេញ-ចូល (ទ្វេទិស) មានចំនួនជាង ៨២តោន ហើយរំពឹងថា នឹងមានអ្នកដំណើរ (ចេញ-ចូល) កើនដល់១លាន៥០ម៉ឺននាក់នៅដំណាច់ឆ្នាំ២០២៤ (ប្រភពALAI)។
ដោយឡែកសម្រាប់រយៈពេល ៩ខែ (មករា-កញ្ញា) ឆ្នាំ២០២៤ ស្ថានភាពដឹកជញ្ជូនតាមផ្លូវអាកាសនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្អរ (SAI) មាន៖ ជើងហោះហើរ ចេញ-ចូល (ទ្វេទិស) មានចំនួនជាង ១ម៉ឺនជើង (១០,៩៨៩ ជើង) មានការកើនឡើងប្រមាណ ២៤% បើធៀបរយៈពេលទៅនឹងរយៈពេលដូចគ្នា (៩ខែ) ឆ្នាំ២០២៣ និង អ្នកដំណើរ ចេញ-ចូល (ទ្វេទិស) មានចំនួនជាង ៩សែននាក់ (៩៧៤,២០៣ នាក់) មានការកើនឡើងប្រមាណ ៣១% បើធៀបរយៈពេលទៅនឹងរយៈពេលដូចគ្នា (៩ខែ) ឆ្នាំ២០២៣ ខណៈទំនិញតាមផ្លូវអាកាស ចេញ-ចូល (ទ្វេទិស) មានចំនួនជាង ៧៦តោន (៧៦,០០០គីឡូក្រាម) មានការថយចុះប្រមាណ (៤៦%) បើធៀបរយៈពេលទៅនឹងរយៈពេលដូចគ្នា (៩ខែ) ឆ្នាំ២០២៣។

ក្នុងរយៈពេលពេញមួយឆ្នាំ អ្នកដំណើរ ឆ្លងកាត់អាកាសយានដ្ឋានអន្ដជាតិសៀមរាបអង្គរ មានជាង ១ លាននាក់

គណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាបអង្គរ (គ.អ.ទ.ស) បានធ្វើបច្ចុប្បន្នភាពផែនការអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២៥-២០២៨ ឱ្យកាន់តែមានសង្គតិភាពទាំងលើទិដ្ឋភាពខ្លឹមសារ និងយន្តការអនុវត្ត សំដៅធានាប្រសិទ្ធភាព នៅពេលដែលផែនការនេះត្រូវបានអនុម័ត នាពេលខាងមុខ។
ផែនការអភិវឌ្ឍន៍ សម្រាប់រយៈពេល៤ឆ្នាំនេះ នឹងចូលរួមចំណែកឆ្លើយតបទៅនឹង បំណងប្រាថ្នានានា របស់រាជរដ្ឋាភិបាល ឧស្សាហកម្មទេសចរណ៍ ឧស្សាហកម្មអាកាសចរណ៍ និងប្រជាពលរដ្ឋ ដូចដែលមានចែងក្នុងផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២១-២០៣៥។

តាមរយៈកិច្ចសហការក្នុងការអនុវត្តផែនការនេះ ខេត្តសៀមរាបនឹងក្លាយជាគោលដៅទេសចរណ៍ស្នាក់នៅយូរ និងចំណាយច្រើន គ្រប់រដូវកាល ប្រកបដោយគុណភាព ភាពធន់ និរន្តរភាព និងទាក់ទាញភ្ញៀវទេសចរអន្តរជាតិប្រមាណ ៧.៥លាននាក់ និងភ្ញៀវទេសចជាតិ ប្រមាណជាង ១០លាននាក់ ដោយបង្កើតការងារសរុបប្រមាណ ១.៦លាននាក់ ក្នុងនោះការងារដោយផ្ទាល់ ក្នុងវិស័យទេសចរណ៍ប្រមាណ ៩៤ម៉ឺននាក់ និងនាំមកនូវចំណូលសេដ្ឋកិច្ចជាតិប្រមាណ ៥.៩ ពាន់លានដុល្លារអាមេរិក នៅឆ្នាំ២០៣៥៕

ក្នុងរយៈពេលពេញមួយឆ្នាំ អ្នកដំណើរ ឆ្លងកាត់អាកាសយានដ្ឋានអន្ដជាតិសៀមរាបអង្គរ មានជាង ១ លាននាក់