Close

KOICA ផ្តល់ជំនួយ ១២ លានដុល្លារ បណ្តុះបណ្តាលផ្នែកអាកាសចរណ៍ស៊ីវិលនៅកម្ពុជា

ដោយ៖ Chhan Sreyka ​​ | ថ្ងៃពុធ ទី២៦ ខែមីនា ឆ្នាំ២០២៥ ព័ត៌មានជាតិ
KOICA ផ្តល់ជំនួយ ១២ លានដុល្លារ បណ្តុះបណ្តាលផ្នែកអាកាសចរណ៍ស៊ីវិលនៅកម្ពុជា KOICA ផ្តល់ជំនួយ ១២ លានដុល្លារ បណ្តុះបណ្តាលផ្នែកអាកាសចរណ៍ស៊ីវិលនៅកម្ពុជា

ភ្នំពេញ៖ ទីភ្នាក់ងាកយកា (KOICA) ប្រចាំប្រទេសកម្ពុជា និងរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានចុះហត្ថលេខាជាផ្លូវការលើកំណត់ហេតុនៃកិច្ចពិភាក្សាសម្រាប់គម្រោងពង្រឹងប្រព័ន្ធបណ្តុះបណ្តាលអាកាសចរណ៍ស៊ីវិលនៅវិទ្យាស្ថានជាតិអាកាសចរណ៍ស៊ីវិលនៅកម្ពុជា។

កំណត់ត្រានៃកិច្ចពិភាក្សាត្រូវបានចុះហត្ថលេខានៅថ្ងៃទី 26 ខែមីនា ឆ្នាំ 2025 រវាងលោកស្រី Choi Moonjung នាយិកា ការិយាល័យកយកាប្រចាំប្រទេសកម្ពុជា និង ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រី ទទួលបន្ទុក រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា។

KOICA ផ្តល់ជំនួយ ១២ លានដុល្លារបណ្តុះបណ្តាលផ្នែកអាកាសចរណ៍ស៊ីវិលនៅកម្ពុជា

បើតាម ទីភ្នាក់ងារកយការ ភាពជាដៃគូនេះនឹងលើកកម្ពស់គុណភាពនៃការបណ្តុះបណ្តាល និងធានាបាននូវសុវត្ថិភាព និងជំនាញបន្ថែមទៀតនៃកម្លាំងពលកម្មវិស័យអាកាសចរណ៍។

គម្រោងដែលជាជំនួយឥតសំណងប្រមាណ ១២ លានដុល្លារនឹងត្រូវបានអនុវត្តចាប់ពីឆ្នាំ ២០២៥ដល់ឆ្នាំ ២០២៩ ដោយមានធាតុផ្សំសំខាន់ៗរួមមាន ការអភិវឌ្ឍន៍កម្មវិធីសិក្សា ការពង្រឹងសមត្ថភាពគ្រូ ការកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងការពង្រឹងសមត្ថភាពស្ថាប័នរបស់ វិទ្យាស្ថានជាតិអាកាសចរណ៍ស៊ីវិលនៅកម្ពុជា ក្នុងការគ្រប់គ្រង និងផ្តល់កម្មវិធីបណ្តុះបណ្តាលប្រកបដោយប្រសិទ្ធភាព៕

KOICA ផ្តល់ជំនួយ ១២ លានដុល្លារបណ្តុះបណ្តាលផ្នែកអាកាសចរណ៍ស៊ីវិលនៅកម្ពុជា