អ្នកគាំទ្រក្រុមបាល់ទាត់ Besiktas បោះប្រដាប់ក្មេងលេងរាប់ពាន់ចូលទីលាន សម្រាប់កុមារដែលរងគ្រោះដោយគ្រោះរញ្ជួយដីនៅតួកគី
(បាល់ទាត់)៖ ក្រុមអ្នកគាំទ្រក្លិបបាល់ទាត់ Besiktas បានបោះចោលប្រដាប់ក្មេងលេងទន់ៗរាប់ពាន់នៅលើទីលានអំឡុងពេលប្រកួតជាមួយក្រុម Antalyaspor ដើម្បីបរិច្ចាគដល់កុមារដែលរងគ្រោះដោយការរញ្ជួយដីនៅតួកគី។
អ្នកគាំទ្រ Besiktas បានធ្វើឱ្យរំជើបរំជួលហួសពីការប្រកួត មិនមែនដោយការស្រែកខ្លាំងៗ ឬអបអរសាទរនោះទេ ប៉ុន្តែជាមួយនឹងយុទ្ធនាការដ៏ស្មោះស្ម័គ្រ សំដៅជួយជនរងគ្រោះដោយការរញ្ជួយដីដ៏សាហាវ និងបំផ្លិចបំផ្លាញរបស់ Türkiye។
ការប្រកួតបាល់ទាត់ទួរគី Super League ដែលបានបញ្ចប់ក្នុងលទ្ធផល 0-0 ត្រូវបានផ្អាក បានបញ្ឈប់នៅនាទីទី ៤ និង ១៧ វិនាទី ដែលតំណាងឱ្យពេលវេលារញ្ជួយដីលើកដំបូង ដែលបានវាយប្រហារប្រទេសទួរគី និងស៊ីរី នៅម៉ោង 0៤:១៧នាទី ថ្ងៃទី 6 ខែកុម្ភៈ ឆ្នាំ២០២៣នេះ។ បន្ទាប់មកអ្នកគាំទ្រ បានចាប់ផ្តើមបោះចោលរបស់ក្មេងលេង ដូចជាតុក្កតា ដែលនឹងត្រូវផ្តល់ឱ្យកុមារនៅក្នុងប្រទេសទួរគី និងស៊ីរី នៅលើទីលាន។
Besiktas បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍របស់ក្លឹបថា “អ្នកគាំទ្ររបស់យើង បានរៀបចំព្រឹត្តិការណ៍ដ៏មានអត្ថន័យមួយ ដោយបានបោះកន្សែងបង់ក អាវធំ តុក្កតា និងប្រដាប់ប្រដាក្មេងលេងជាច្រើននៅលើទីលាន Vodafone Park ដើម្បីផ្តល់ជាអំណោយដល់កុមារនៅក្នុងតំបន់រញ្ជួយដី ដើម្បីលើកទឹកចិត្តពួកគេ” ។
គួរបញ្ជាក់ថា យ៉ាងហោចណាស់ មនុស្សជាង ៥0,000 នាក់ បានស្លាប់ និងមនុស្សរាប់ម៉ីននាក់បានរងរបួស ក្នុងហេតុការណ៍គ្រោះរញ្ជួយដីដ៏អាក្រក់ក្នុងប្រទេសតួគី៕