Close

សរុបលទ្ធផលការប្រកួតលីគកំពូលកម្ពុជា សប្ដាហ៍ទី៥

ដោយ៖ Chhan Sreyka ​​ | ថ្ងៃសុក្រ ទី២០ ខែកញ្ញា ឆ្នាំ២០២៤ កីឡា
សរុបលទ្ធផលការប្រកួតលីគកំពូលកម្ពុជា សប្ដាហ៍ទី៥ សរុបលទ្ធផលការប្រកួតលីគកំពូលកម្ពុជា សប្ដាហ៍ទី៥

កាលពីយប់ថ្ងៃពុធ ទី១៩ ខែកញ្ញា ឆ្នាំ២០២៤ ម្សិលមិញនេះ ការប្រកួតជើងឯកលីគកំពូលកម្ពុជា ឬខេមបូឌានព្រីមៀរលីគ (CPL) សប្តាហ៍ទី៥ មានការប្រកួតចំនួន២គូ ដោយក្នុងនោះ អង្គរថាយហ្គឺរ នៅតែបន្តភាពខ្លាំងរបស់ខ្លួន ដោយឈ្នះ ៤ប្រកួតជាប់គ្នា។

ការប្រកួតដែលធ្វើឡើងនៅឯកីឡដ្ឋាន គិរីវង្សសុខសែនជ័យ ក្រុមភ្ញៀវអង្គរថាយហ្គឺរ បានយកឈ្នះ ក្រុមម្ចាស់ផ្ទះ ក្នុងលទ្ធផល ៣-១។ ៣ គ្រាប់របស់អង្គរថាយហ្គឺរ រកបានដោយ កីឡាករ NAGASHIMA ១គ្រាប់ និង ASANO SHUTO ២គ្រាប់ ខណៈមួយគ្រាប់របស់ម្ចាស់ផ្ទះរកបានដោយ កីឡាករ NEVILLE MBANWEI។

សរុបលទ្ធផលការប្រកួតលីគកំពូលកម្ពុជា សប្ដាហ៍ទី៥

ចំណែកការប្រកួតដែលធ្វើឡើងនៅឯកីឡដ្ឋាន AIA Stadium KMH PARK ក្រុមម្ចាស់ផ្ទះ អាយអេសអាយ ដង្កោសែនជ័យ បានស្មើគ្នាជាមួយ កងយោធពលខេមរភូមិន្ទ ក្នុងលទ្ធផល ២-២។ គ្រាប់បាល់របស់ អាយអេសអាយ រកបានដោយ កែម វ៉ាន់ដា និង COULIBALY ខណៈកងយោធពលខេមរភូមិន្ទ រកបានដោយ BALANGA ចំនួន ២គ្រាប់.

លទ្ធផលការប្រកួតកាលពីថ្ងៃ ពុធ ទី១៨ ខែកញ្ញា ឆ្នាំ២០២៤៖
– វិសាខា ៩-០ សមាគមបាល់ទាត់ក្រសួងមហាផ្ទៃ
– ស្វាយរៀង ២-០ ណាហ្គាវើលដ៍
– បឹងកេត ៥-១ ឡាយ្វ ខេត្តព្រះសីហនុ ។

គួរបញ្ជាក់ថា គិតត្រឹមសប្ដាហ៍ទី៥ ក្រុមព្រះខ័នរាជស្វាយរៀង កំពុងឈរកំពូលតារាង មាន ១២ពិន្ទុ ស្មើគ្នាជាមួយ ភ្នំពេញក្រោន និងអង្គរថាយហ្គឺរ ខណៈគិរីវង្សសុខសែនជ័យ ឈរបាតតារាង មាន ០ពិន្ទុ៕

សរុបលទ្ធផលការប្រកួតលីគកំពូលកម្ពុជា សប្ដាហ៍ទី៥