Close

ក្រុមហ៊ុនចិនមួយមានបំណងវិនិយោគក្នុងវិស័យថាមពលកកើតឡើងវិញនៅកម្ពុជា

ដោយ៖ Chhan Sreyka ​​ | ថ្ងៃសុក្រ ទី១៣ ខែកញ្ញា ឆ្នាំ២០២៤ ព័ត៌មានជាតិ
ក្រុមហ៊ុនចិនមួយមានបំណងវិនិយោគក្នុងវិស័យថាមពលកកើតឡើងវិញនៅកម្ពុជា ក្រុមហ៊ុនចិនមួយមានបំណងវិនិយោគក្នុងវិស័យថាមពលកកើតឡើងវិញនៅកម្ពុជា

ភ្នំពេញ៖ លោក Zhu Xinyuan ប្រធានប្រតិបត្តិ ក្រុមហ៊ុន China Huadian Group (Cambodia) Investment Co., Ltd. ពិនិត្យ និងពិភាក្សាជាមួយ លោក សួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា អំពីកាលានុវត្តភាពវិនិយោគលើគម្រោងវិនិយោគថាមពលកកើតឡើងវិញក្នុងទម្រង់សាងសង់-ប្រតិបត្តិការ-ផ្ទេរ (BOT) នៅកម្ពុជា។

ក្នុងឱកាសនោះ លោលកអគ្គលេខាធិការរងបានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅជូនចំពោះគណៈប្រតិភូដែលអញ្ជើញមកសិក្សាស្វែងយល់លម្អិតអំពីលទ្ធភាពក្នុងការបណ្ដាក់ទុនវិនិយោគក្នុងវិស័យអាទិភាពខាងលើ និងបានជម្រាបជូនអំពីការត្រៀមលក្ខណៈរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាក្នុងការផ្តល់កិច្ចសម្រួលវិនិយោគជូនសមភាគីប្រកបដោយទំនុកចិត្តខ្ពស់ ដោយហេតុថានិន្នាការតំបន់ និងអន្តរជាតិបាន និងកំពុងតែបោះជំហានក្នុងការធ្វើបរិវត្តកម្មថាមពលទៅជាថាមពលបៃតងហើយសកម្មភាពវិនិយោគលើវិស័យថាមពលស្អាតមានចែងយ៉ាងជាក់ច្បាស់ក្នុងមាត្រា២៤ នៃច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា។

ក្រុមហ៊ុនចិនមួយមានបំណងវិនិយោគក្នុងវិស័យថាមពលកកើតឡើងវិញនៅកម្ពុជា

ជាមួយគ្នានេះ លោក ក៏បានលើកទឹកចិត្តឱ្យសមភាគីមេត្តាបន្តធ្វើការជិតស្និទ្ធជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធសំដៅបន្ស៊ីគម្រោងវិនិយោគខាងលើឱ្យមានសង្គតិភាពជាមួយផែនការមេសម្រាប់អភិវឌ្ឍវិស័យថាមពលអគ្គិសនី ២០២២-២០៤០៕

ក្រុមហ៊ុនចិនមួយមានបំណងវិនិយោគក្នុងវិស័យថាមពលកកើតឡើងវិញនៅកម្ពុជា
ក្រុមហ៊ុនចិនមួយមានបំណងវិនិយោគក្នុងវិស័យថាមពលកកើតឡើងវិញនៅកម្ពុជា

អត្ថបទទាក់ទង