PSG ទទួលយកការសម្របសម្រួលពី LFP ជុំវិញជម្លោះប្រាក់ឈ្នួលជាមួយ Mbappe
នៅថ្ងៃព្រហស្បតិ៍ នេះ Paris St Germain បានស្វាគមន៍ការផ្តល់ជូនពីស្ថាប័នគ្រប់គ្រងលីគបាល់ទាត់បារាំង ហៅកាត់ថា LFP ដើម្បីសម្របសម្រួលជាមួយ Kylian Mbappe ជុំវិញជម្លោះប្រាក់ឈ្នួលរបស់ខ្សែប្រយុទ្ធបារាំង បន្ទាប់ពីការចាកចេញរបស់គាត់ពី Ligue 1 ។
ជាការពិតណាស់ ទំនាក់ទំនង PSG និង Mbappe ស្ថិតក្នុងភាពច្របូកច្របល់កាលពីឆ្នាំមុន នៅពេលដែលខ្សែប្រយុទ្ធ ដែលជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេគ្រប់ពេលរបស់ក្លឹប បានបដិសេធមិនចុះហត្ថលេខាលើកិច្ចសន្យាបន្ត។ ក្រោយមក Mbappe ត្រូវបានបញ្ចូលឈ្មោះទៅក្នុងក្រុមដំបូងវិញ បន្ទាប់ពីពួកគេបានឈានដល់ដំណោះស្រាយ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ រូបគេបានចាកចេញពីក្លឹបនៅចុងបញ្ចប់នៃរដូវកាល 2023-24 ក្នុងនាមជាភ្នាក់ងារឥតគិតថ្លៃ។
ក្រោយមក Mbappe បានចាកចេញពី PSG ទៅកាន់ក្លិបស្ដេចស Real Madrid ហើយប្រព័ន្ធផ្សព្វផ្សាយបារាំង បានរាយការណ៍ថា កីឡាករវ័យ ២៥ ឆ្នាំរូបនេះ កំពុងទាមទារលុយប្រហែល ៥៥លានអឺរ៉ូ ដែលអតីតក្លិបរបស់ខ្លួនជំពាក់។
ជុំវិញបញ្ហានេះ អ្នកនាំពាក្យរបស់ PSG បានប្រាប់អ្នកកាសែតថា ៖«ក្លឹបបានរំលឹកថា កីឡាកររូបនេះបានធ្វើការប្តេជ្ញាចិត្តជាសាធារណៈ និងឯកជនម្តងហើយម្តងទៀត ដែលត្រូវតែគោរព ដោយទទួលបានអត្ថប្រយោជន៍ដែលមិនធ្លាប់មានពីមុនមកដោយក្លឹបក្នុងរយៈពេលប្រាំពីរឆ្នាំដ៏អស្ចារ្យនៅទីក្រុងប៉ារីស។
នៅក្នុងអំណះអំណាងផ្ទាល់មាត់ និងជាឯកសាររបស់ក្លឹប គណៈកម្មការបានទទូចឱ្យមានការសម្របសម្រួលរវាងភាគី ដែល Paris Saint-Germain បានស្វែងរកអស់រយៈពេលជាច្រើនខែ។ ឥឡូវនេះ គណៈកម្មការ បានអញ្ជើញអ្នកលេងឲ្យពិចារណាលើដំណើរការសម្រុះសម្រួល»។
កាលពីខែមករា Mbappe បាននិយាយថា ខ្លួនបានធ្វើកិច្ចព្រមព្រៀងជាមួយប្រធាន PSG លោក Nasser Al-Khelaifi ដែលនឹងការពារគ្រប់ភាគីទាំងអស់ និងរក្សាភាពស្ងប់ស្ងាត់របស់ក្លឹប សម្រាប់បញ្ហាប្រឈមខាងមុខ។
របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយកាលពីឆ្នាំមុន បាននិយាយថា Mbappe បានយល់ព្រមលុបចោលប្រាក់រង្វាន់ផ្សេងៗ ប្រសិនបើគាត់ចាកចេញពី PSG លើការផ្ទេរ ដោយឥតគិតថ្លៃ៕