ក្នុង១សប្តាហ៍ កម្ពុជាមានភ្ញៀវទេសចរដើរកម្សាន្តជាង ៤០ ម៉ឺននាក់
ភ្នំពេញ៖ ក្នុងរយៈពេល១សប្ដាហ៍ ចាប់ពីថ្ងៃទីចាប់ពីថ្ងៃទី២៩ ខែកក្កដា ដល់ ០៤ ខែសីហា ឆ្នាំ២០២៤ កន្លងទៅនេះ៖ កម្ពុជា មានភ្ញៀវទេសចរជាតិប្រមាណ ៣៥៧ ២០០ នាក់ និងភ្ញៀវទេសចរបរទេសប្រមាណ ៦០ ៦០០ នាក់។នេះ បើតាមក្រសួងទេសចរណ៍
ក្នុងរយៈពេលដូចគ្នា សម្រាប់បណ្ណចូលទស្សនាតំបន់រមណីយដ្ឋានអង្គរដែលបានលក់ជូនភ្ញៀវទេសចរបរទេសសរុបចំនួន ១៦ ៧៣៥ បណ្ណ កើនឡើង ៨,៥% និងទទួលបានចំណូលសរុប ៧៦៩ ៣៦៥$ កើនឡើង ៩,២%។
គួរបញ្ជាក់ផងដែរថា ចំពោះជើងហោះហើរអន្តរជាតិចូលមកកាន់ប្រទេសកម្ពុជាសរុប ៤៦៣ ជើងហោះហើរក្នុងនោះ៖ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញមានចំនួន ៣៥០ ជើងហោះហើរ, អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរមានចំនួន ១០៣ ជើងហោះហើរ និងអាកាសយានដ្ឋានអន្តរជាតិព្រះសីហនុមានចំនួន ១០ ជើងហោះហើរផងដែរ៕