Close

លោក Trump ៖ ប្រទេស Venezuela កំពុងត្រូវបានគ្រប់គ្រងដោយជនផ្តាច់ការ

ដោយ៖ Chhan Sreyka ​​ | ថ្ងៃអង្គារ ទី៦ ខែសីហា ឆ្នាំ២០២៤ ព័ត៌មានអន្តរជាតិ
លោក Trump ៖ ប្រទេស Venezuela កំពុងត្រូវបានគ្រប់គ្រងដោយជនផ្តាច់ការ លោក Trump ៖ ប្រទេស Venezuela កំពុងត្រូវបានគ្រប់គ្រងដោយជនផ្តាច់ការ

បរទេស៖ បេក្ខភាពប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋ លោក Donald Trump បាននិយាយកាលពីថ្ងៃចន្ទថា ប្រទេសវេណេហ្ស៊ុយអេឡា កំពុងត្រូវបានគ្រប់គ្រងដោយជនផ្តាច់ការ។ ការលើកឡើងរបស់លោក Donald Trump នេះ មិនបាននិយាយចំឈ្មោះមេដឹកនាំវេណេស៊ុយអេឡា លោក Nicolas Maduro នោះទេ។

លោក Trump បាននិយាយនៅក្នុងបទសម្ភាសន៍មួយនៅលើវេទិកាផ្សាយផ្ទាល់របស់ Kick ថា «ខ្ញុំដឹងវាច្បាស់ណាស់ ប្រទេស Venezuela ឥឡូវនេះត្រូវបានគ្រប់គ្រងដោយជនផ្តាច់ការ» ។

បន្ទាប់ពីការបោះឆ្នោតកាលពីថ្ងៃទី ២៨ ខែកក្កដាឆ្នាំ ក្រុមប្រឹក្សាបោះឆ្នោតរបស់ប្រទេសវេណេហ្ស៊ុយអេឡាបានប្រកាសថា លោកប្រធានាធិបតី Maduro ដែលបានកាន់អំណាចចាប់តាំងពីឆ្នាំ ២០២៣ ត្រូវបានប្រកាស ជាអ្នកឈ្នះឆ្នោត ជាមួយនឹងសម្លេង ៥១% នៃសន្លឹកឆ្នោតសរុប ប៉ុន្តែរងការចោទប្រកាន់ពីការក្លែងបន្លំដោយក្រុមប្រឆាំង។

គណបក្សប្រឆាំងនៅក្នុងប្រទេសនេះនិយាយថា ចំនួនសរុបរបស់ខ្លួនបានបង្ហាញថាបេក្ខជនប្រឆាំង លោក Edmundo Gonzalez ទំនងជាទទួលបាន ៦៧ % នៃការបោះឆ្នោត។
នៅក្នុងបទសម្ភាសន៍ លោក Trump បាននិយាយបន្តទៀតថា ឧក្រិដ្ឋកម្មបានធ្លាក់ចុះយ៉ាងខ្លាំងនៅក្នុងប្រទេសវេណេហ្ស៊ុយអេឡា ដោយសារតែ ពួកគេបានយកធាតុឧក្រិដ្ឋកម្ម… ហើយពួកគេបានផ្លាស់ប្តូរក្រុមទាំងនោះ ចូលទៅក្នុងសហរដ្ឋអាមេរិក»។

នៅសុន្ទរកថារបស់ លោក Trupm នេះបានង្ហាញពីភាពទន់ខ្សោយផ្នែកសន្តិសុខព្រំដែនរបស់រដ្ឋបាល លោក Biden ។ លោក Trump បាននិយាយដោយមិនលើកឡើងថា «អ្នកជួញដូរគ្រឿងញៀន ពួកគេជាឧក្រិដ្ឋជន ពួកគេជាឃាតក ពួកគេជាអ្នកចាប់រំលោភ។ អ្វីគ្រប់យ៉ាងត្រូវបានផ្លាស់ទីទៅសហរដ្ឋអាមេរិក»៕
https://www.reuters.com/world/americas/trump-says-venezuela-is-being-run-by-dictator-2024-08-05/

អត្ថបទទាក់ទង