Update៖ ចិន បន្តឈរកំពូលតារាងមេដាយ ក្នុងព្រឹត្តការណ៍កីឡាអូឡាំពិក ទីក្រុងប៉ារីស
គិតត្រឹមព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៤នេះ ប្រទេសចិន កំពុងបន្តឈរកំពូលតារាងមេដាយបណ្ដោះអាសន្ន អាមេរិក ឈរលេខ២ និងម្ចាស់ផ្ទះបារាំង ឈរលេខ៣ ខណៈមានប្រទេសចំនួន២៩ហើយ ឈ្នះមេដាយមាស។
គិតត្រឹមព្រឹកនេះ ប្រទេសចិន ឡើងមកឈរលេខ១ បណ្ដោះអាសន្ន ដោយឈ្នះសរុប២៤គ្រឿង ក្នុងនោះ មេដាយមាស១១ ប្រាក់៧ និងសំរឹទ្ធ៦ ខណៈអាមេរិក ឈរលេខ២ មាន មេដាយមាស៩ ប្រាក់១៥ និងសំរឹទ្ធ១៣ ចំណែកបារាំង ឈរលេខ៣ មានមេដាយមាស៨ ប្រាក់១១ និងសំរឹទ្ធ៨។
ខាងក្រោមនេះ តារាងមេដាយ Top 10 បណ្ដោះអាសន្ន ព្រឹត្តការណ៍កីឡាអូឡាំពិក ក្នុងទីក្រុងប៉ារីស នៃប្រទេសបារាំង គិតត្រឹមព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៤៖
១. ចិន ឈ្នះ ២៤ មាស១១ ប្រាក់៧ សំរឹទ្ធ៦
២. អាមេរិក ឈ្នះ ៣៧ មាស៩ ប្រាក់១៥ សំរឹទ្ធ១៣
៣. បារាំង ឈ្នះ២៧ មាស៨ ប្រាក់១១ សំរឹទ្ធ៨
៤. អូស្រ្តាលី ឈ្នះ១៨ មាស៨ ប្រាក់៦ សំរឹទ្ធ៤
បារាំង ឈ្នះ៨ មាស៣ ប្រាក់៣ សំរឹទ្ធ២
៥. ជប៉ុន ឈ្នះ១៦ មាស៨ ប្រាក់៣ សំរឹទ្ធ៥
៦.ចក្រភពអង់គ្លេស ឈ្នះ២០ មាស៦ ប្រាក់៧ សំរឹទ្ធ៧
៧.កូរ៉េខាងត្បូង ឈ្នះ១២ មាស៦ ប្រាក់៣ សំរឹទ្ធ៣
៨. អ៊ីតាលី ឈ្នះ ១៦ មាស៥ ប្រាក់៧ សំរឹទ្ធ៤
៩. កាណាដា ឈ្នះ៨ មាស៣ ប្រាក់២ សំរឹទ្ធ៣
១០. អាល្លីម៉ង់ ឈ្នះ៦ មាស២ ប្រាក់២ សំរឹទ្ធ២ ។
គួរបញ្ជាក់ថា ប្រទេសកម្ពុជា ក្នុងនាមជាសមាជិកចលនាអូឡាំពិក ក៏បានបញ្ជូនឣត្តពលិក ៣រូបផងដែរ ចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាឣូឡាំពិករដូវក្តៅ លើកទី៣៣ នៅទីក្រុងប៉ារីស ប្រទេសបារាំង ដែលចាប់ផ្ដើមកាលពីថ្ងៃទី២៦ ខែកក្កដា ដល់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤៕