Close

មិនគួរឲ្យជឿ! ត្រឹមតែ ៥ប្រកួត Bayern Munich ស៊ុតលើក្រុម Rottach-Egern ជិត ១០០គ្រាប់

ដោយ៖ Chhan Sreyka ​​ | ថ្ងៃសុក្រ ទី២៦ ខែកក្កដា ឆ្នាំ២០២៤ កីឡា
មិនគួរឲ្យជឿ! ត្រឹមតែ ៥ប្រកួត Bayern Munich ស៊ុតលើក្រុម Rottach-Egern ជិត ១០០គ្រាប់ មិនគួរឲ្យជឿ! ត្រឹមតែ ៥ប្រកួត Bayern Munich ស៊ុតលើក្រុម Rottach-Egern ជិត ១០០គ្រាប់

កាលពីថ្ងៃពុធ ក្រុមយក្សអាល្លឺម៉ង់ FC Bayern Munich បានប្រកួត Pree Season របស់ខ្លួន ដោយលត់ក្រុមមកពីលីគលំដាប់ទី៩ នៅអាល្លឺម៉ង់ Rottach-Egern FC យ៉ាងចាស់ដៃ ក្នុងលទ្ធផល ១៤-១។

មែនទែនទៅ ការស៊ុតបញ្ចូលទីច្រើនគ្រាប់លើ Rottach-Egern នេះ មិនមែនជារឿងម្លែកអ្វីទេ សម្រាប់ Bayern Munich ដោយកាលជួបគ្នាក្នុងឆ្នាំ ២០២៣ Bayern ក៏បានលុត Rottach-Egern ក្នុងលទ្ធផល ២៣-០។ នៅមិនទាន់អស់នោះទេ នៅឆ្នាំ ២០១៩ Bayern ក៏បានលុត Rottach-Egern ក្នុងលទ្ធផល ២៣-០ ផងដែរ។

ក្រុមទាំងពីរនេះ ទោះបីមិនលេងនៅលីគជាមួយគ្នា ប៉ុន្តែពួកគេធ្លាប់ជួបគ្នាច្រើនដងគួរសម ដោយគិតចាប់តាំងពីឆ្នាំ២០០៦មក ធ្លាប់ជួបគ្នាចំនួន៥លើក ក្នុងនោះ Bayern Munich មិនដែលស៊ុតចូលក្រុមមួយនេះ តិចជាង១០គ្រាប់ឡើយ ពៅលគឺតិចបំផុត ១៤គ្រាប់ និងច្រើនបំផុត ២៧គ្រាប់។

ប្រវត្តជួបគ្នារវាងក្រុមទាំង២៖
-26.07.2006: Rottach Egern 1-14 Bayern
-08.08.2018: Rottach Egern 2-20 Bayern Munich
-08.08.2019: Rottach Egern 0-23 Bayern Munich
-18.07.2023: Rottach Egern 0-27 Bayern Munich
-24.07.2024: Rottach Egern 1-14 Bayern ។

ដូច្នេះ សរុបគ្រាប់បាល់ការប្រកួតមិត្តភាពទាំង៥លើក រវាងក្រុមទាំងពីរគឺ ក្រុម Bayern Muchen ៩៨-៤ Rottach Egern ដែលនេះជាលទ្ធផល ដែលមិននឹកស្មាន៕

អត្ថបទទាក់ទង