Close

វិសាខា នាំចូលកីឡាករថ្មីជាអតីតថ្នាល់យុវជនរបស់ក្រុម Wolfsburg របស់អាល្លឺម៉ង់

ដោយ៖ Chhan Sreyka ​​ | ថ្ងៃអង្គារ ទី៤ ខែមិថុនា ឆ្នាំ២០២៤ កីឡា
វិសាខា នាំចូលកីឡាករថ្មីជាអតីតថ្នាល់យុវជនរបស់ក្រុម Wolfsburg របស់អាល្លឺម៉ង់ វិសាខា នាំចូលកីឡាករថ្មីជាអតីតថ្នាល់យុវជនរបស់ក្រុម Wolfsburg របស់អាល្លឺម៉ង់

(បាល់ទាត់)៖ ក្លិបបាល់ទាត់សេះមាសវិសាខា ក្រោមការដឹកនាំដោយលោក មាស ចាន់ណា នៅថ្ងៃ អង្គារ ទី៤ ខែមិថុនា ឆ្នាំ២០២៤ នេះ បានប្រកាសនាំចូលកីឡាករថ្មីរបស់ខ្លួន ដើម្បីត្រៀមប្រកួតប្រជែង Cambodian Premier League(CPL) រដូវកាលថ្មី។

កីឡាករដែលក្រុមសេះមាសវិសាខា នាំចូលនោះ គឺជាកីឡាករ Park សញ្ជាតិកូរ៉េខាងត្បូង ដែលធ្លាប់ជាថ្នាលយុវជនរបស់ក្រុមបាល់ទាត់ Wolfsburg សមាជិកលីគកំពូលអាល្លឺម៉ង់ និងជាអតីតកីឡាករ FC Seoul សមាជិកលីគកំពូលកូរ៉េខាងត្បូង K League 1។

គួរបញ្ជាក់ថា នេះគឺជាការនាំចូលកីឡាករដំបូងហើយរបស់ក្រុមវិសាខាក្នុងរដូវកាលនេះ។ កាលពីរដូវកាលមុន ក្រុមសេះមាសវិសាខា បានបញ្ចប់នៅចំណាត់ថ្នាក់លេខ៣ ក្នុងតារាង Cambodian Premier League ដោយឆ្លងកាត់ការប្រកួតសរុប ៣០ប្រកួត ឈ្នះ ១៥ ចាញ់ ១២ និងស្មើ ៣ និងបានចំណាត់ថ្នាក់លេខ៣ ក្នុងពានរង្វាន់ Hun Sen Cup៕

អត្ថបទទាក់ទង