អគ្គនាយក CMAC ត្រៀមពង្រាយកម្លាំងជំនាញស្រាវជ្រាវ និងដាក់ស្លាកសញ្ញាកំណត់តំបន់រងផលប៉ះពាល់ដោយសារគ្រាប់បែកចង្កោមរបស់ថៃ

ភ្នំពេញ៖ លោក ហេង រតនា អគ្គនាយក CMAC បានប្រកាសថាលោកត្រៀមធ្វើការពង្រាយកម្លាំងជំនាញ ដើម្បីដំណើរការស្រាវជ្រាវនិងដាក់ស្លាកសញ្ញាកំណត់តំបន់រងផលប៉ះពាល់ដោយសារគ្រាប់បែកចង្កោម គ្រាប់មិនទាន់ផ្ទុះ និងដំណេីរការបោសសម្អាតជូនប្រជាពលរដ្ឋ ក្រុមហ៊ុន និងអាជ្ញាធរមូលដ្ឋាន ស្របតាមតម្រូវការជាក់ស្តែងជាអាទិភាព។
លោក ហេង រតនា បានប្រកាសបែពនេះ ធ្វើឡើង នៅថ្ងៃទី២៩ ខែកក្ដដា ឆ្នាំ២០២៥ បន្ទាប់ពីប្រជាប្រជាពលរដ្ឋបានទំនាក់ទំនងមករកអង្គភាពCMACជួយបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្នុងការប្រយុទ្ធគ្នារវាងទាហានសៀមនិងកងកម្លាំងកម្ពុជា ជាពិសេសបន្ទាប់ពីមានភាពស្ងប់ស្ងាត់គ្រាប់កាំភ្លើង។
នៅលើបណ្តាញសង្គមហ្វេសប៊ុក លោក ហេង រតនា សរសេរថា៖«នៅពេលណាសភាពការណ៍នៃសង្គ្រាមបានបញ្ឈប់កម្លាំងអង្គភាពCMAC ត្រៀមធ្វើការពង្រាយកម្លាំងជំនាញ ដើម្បីដំណើរការស្រាវជ្រាវនិងដាក់ស្លាកសញ្ញាកំណត់តំបន់រងផលប៉ះពាល់ដោយសារគ្រាប់បែកចង្កោម គ្រាប់មិនទាន់ផ្ទុះ និងដំណើរការបោសសម្អាតជូនប្រជាពលរដ្ឋ ក្រុមហ៊ុន និងអាជ្ញាធរមូលដ្ឋាន ស្របតាមតម្រូវការជាក់ស្តែងជាអាទិភាព»។
លោកបន្តថា ក្នុងសភាពការណ៍ចំពោះមុខ ខ្ញុំសូមអំពាវនាវជូនប្រជាពលរដ្ឋទាំងអស់មេត្តាធ្វេីទំនាក់ទំនងមកមន្ត្រីជំនាញអង្គភាពស៊ីម៉ាក់ដោយផ្ទាល់ ដែលប្រចាំការ២៤ម៉ោងលេី២៤ម៉ោងនៅទិសខេត្តប្រាសាទព្រះវិហារនិងខេត្តឧត្តរមានជ័យ តាមរយៈលេខទូរស័ព្ទ៖ ឧត្តមសេនីយ៍ត្រី អ៊ាន សុធា៖ 097 222 2735 សម្រាប់ទិសខេត្តប្រាសាទព្រះវិហារ។ ឧត្តមសេនីយ៍ត្រី នេត រដ្ឋា៖ 097 200 1141 សម្រាប់ទិសខេត្តឧត្តរមានជ័យ។ សម្រាប់ជំនួយបន្ថែមផ្សេងៗ សូមទាក់ទងឧត្តមសេនីយ៍ត្រី កែវ សារ៉ាត់ 097 200 1406៕