ករណីផ្ទុះមីនតោនមួយគ្រាប់បណ្តាលឱ្យអ្នកបើកបរអេស្ការវទ័រម្នាក់រងរបួសជាទម្ងន់
ភ្នំពេញ៖ លោក ហេង រតនា អគ្គនាយកអង្គភាពស៊ីម៉ាក់ បានបញ្ជាក់ថា នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ វេលា ម៉ោង ០៨ : ៣០នាទី ស្ថិតនៅតំបន់អូរស្មាច់ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ មានកើតករណីផ្ទុះគ្រាប់មីនតោនសំណល់ពីសង្គ្រាម ។
តាមរយៈទំព័រហ្វេសប៊ុក លោក ហេត រតនា បន្ថែម ករណីផ្ទុះគ្រាប់មីនតោននេះ ខណៈពេលដែលអេស្ការវទ័រកំពុងកាយដីដើម្បីសាងសង់ធ្វើអគារត្រង់ចំណុចការដ្ឋានសួនសត្វក្នុងកាស៊ីណូអូស្មាច់រីសត។
លោកបន្ថែមទៀតថា ករណីគ្រោះថ្នាក់ផ្ទុះគ្រាប់មីនតោននេះ បណ្តាលឱ្យអ្នកបេីកបរអេស្ការវទ័ររងរបួសជាទម្ងន់និងខូចខាតគ្រឿងចក្រអេស្កានោះ។
ជាមួយគ្នានេះ លោក បានអំពាវនាវដល់ បងប្អូនប្រជាពលរដ្ឋកុំយល់ច្រឡំ ជាមួយស្ថានការណ៍នៅព្រំដែនខ្មែរ-សៀមមានអ្វីកើតឡើងនោះ៕