Close

ពលរដ្ឋ និងសិស្សជាង ២០០០ នាក់ នៅស្រុកពួកប្រារព្ភពិធីរំឭកគុណព្រះមហាវីរក្សត្រ ព្រះបាទជ័យវរ្ម័នទី៧

ដោយ៖ Chhan Sreyka ​​ | ថ្ងៃសុក្រ ទី១០ ខែឧសភា ឆ្នាំ២០២៤ ព័ត៌មានជាតិ
ពលរដ្ឋ និងសិស្សជាង ២០០០ នាក់ នៅស្រុកពួកប្រារព្ភពិធីរំឭកគុណព្រះមហាវីរក្សត្រ ព្រះបាទជ័យវរ្ម័នទី៧ ពលរដ្ឋ និងសិស្សជាង ២០០០ នាក់ នៅស្រុកពួកប្រារព្ភពិធីរំឭកគុណព្រះមហាវីរក្សត្រ ព្រះបាទជ័យវរ្ម័នទី៧

សៀមរាប៖ ប្រជាពលរដ្ឋ លោកគ្រូអ្នកគ្រូ រួមនឹងប្រជាពលរដ្ឋជាង ២.០០០នាក់នារសៀលថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២ ៤នេះ បាននាំគ្នាប្រារព្ភពិធីរំឭកគុណអតីតៈព្រះមហាវីរក្សត្រខ្មែរ ព្រះបាទជ័យវរ្ម័នទី៧ រួមនិងព្រលឹងវីរៈជនល្បីល្បាញមួយចំនួនទៀត ដើម្បីបណ្ដុះស្មារតីដល់សិស្សានុស្សឱ្យចេះស្រលាញ់ និងថែរក្សានូវស្នាដៃបុព្វការីគុណរបស់ព្រះមហាក្សត្រពីជំនាន់មុន ដែលពិធីនេះប្រារព្ភឡើងនៅវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសពួក ស្រុកពួក ខេត្ដសៀមរាប

លោក អាន លឹមខេង នាយកវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសពួក មានប្រសានស៍ថា ពិធីរំឭកគុណនេះ មិនត្រឹមតែរំឭកឡើងពីស្នាព្រះហស្ថរបស់ព្រះបានជ័យវរ្ម័នទី៧ ដែលព្រះអង្គមានស្នាព្រះហស្ថក្នុងការកសាងប្រាសាទបុរាណប៉ុណ្ណោះទេ ប៉ុន្ដែថែមទំាងបានរំលឹកគុណដល់បុព្វការីជនល្បីៗ និងអ្នកប្រាជ្ញាល្បីៗជាច្រើនទៀត រួមមាន៖ ព្រះនាឥន្ទ្រីទេវី លោកតាក្រមង៉ុយ សម្ដេចសង្ឃជួនណាត ដែលជាអតីតអ្នកមានស្នាដៃល្បីល្បាយក្នុងការអភិវឌ្ឍវប្បធម៌ជាតិខ្មែរ។

ជាមួយគ្នានោះ លោក អាន លឹមខេង បានបង្ហាញពីក្ដីរីករាយ និងមានមោទកភាព នៅពេលដែលប្រទេសជាតិមានសុខសន្ដិភាព ហើយមានសប្បុសជនក៏ដូចជាប្រជាពលរដ្ឋបាននាំគ្នាធ្វើពិធីរំឭកគុណដល់អតីតព្រះមហាវីរក្សត្រខ្មែរបែបនេះ ដែលនេះជាប្រវត្ដិសាស្ដ្ររបស់វិទ្យាល័យមួយនេះ។

លោក ថ្លែងថា៖«ការធ្វើពិធីនេះ បានបង្ហាញឱ្យឃើញថា ប្រជាពលរដ្ឋខ្មែរនៅតែបន្ដចូលរួមថែរក្សានូវវប្បធម៌ អរិយធម៌ និងប្រពៃណីរបស់ដូនតាខ្មែរ។ ព្រះមហាវីរក្សត្រពីសម័យអង្គរ ពិតជាបានធ្វើឱ្យប្រទេសជាតិមានភាពរីកចំរើនយ៉ាងខ្លាំង ធ្វើឱ្យប្រជាពលរដ្ឋបានចងចាំមិនភ្លេចពីស្នាព្រះហស្ថរបស់ព្រះអង្គ ដែលបានកសាងប្រាសាអង្គរ និងប្រាសាទបុរាណជាច្រើនទៀត»។

នៅក្នុងពិធីរំលឹកព្រះគុណនោះដែរ ក៏មានការរៀបចំសម្ដែងធម៌ទេសនា មានប្រគំសិល្បៈឆៃយាំដង្ហែរជុំវិញរូបសំណាកព្រះបាទជ័យវរ្ម័នទី៧ មានការសម្បែងសិល្បៈចំរៀងចាប៉ីដងវែង ការសម្បែងចារ្យសាស្ដ្រាស្លឹករិត ព្រមទាំងមានការបង្ហាញនូវវប្បធម៌សិល្បៈបុរាណជាច្រើនដែលធ្វើឡើងដោយសារដៃកូនខ្មែរ៕

អត្ថបទទាក់ទង