Close

ក្លិប​ព្រះខ័នរាជស្វាយរៀង ចេញមុខ​បញ្ជាក់​ ជុំវិញការដាក់ពិន័យ Gabriel Silva

ដោយ៖ Volak ENN ​​ | ថ្ងៃព្រហស្បតិ៍ ទី២ ខែវិច្ឆិកា ឆ្នាំ២០២៣ កីឡា
ក្លិប​ព្រះខ័នរាជស្វាយរៀង ចេញមុខ​បញ្ជាក់​ ជុំវិញការដាក់ពិន័យ Gabriel Silva ក្លិប​ព្រះខ័នរាជស្វាយរៀង ចេញមុខ​បញ្ជាក់​ ជុំវិញការដាក់ពិន័យ Gabriel Silva

កាលពីរសៀលថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣​នេះ ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង បានចេញសេចក្តីថ្លែងការណ៍ផ្លូវការ ជុំ​វិញ​ការ​ដាក់​ពិន័យរបស់​ FFC មកលេី​កីឡាករ​របស់​ខ្លួន​ Gabriel Silva Costa​ ។

ខាងក្រោម​នេះ​ ជា​សេចក្តី​ថ្លែង​ការណ៍​របស់​ក្លឹប​ព្រះខ័នរាជ​ស្វាយរៀង​៖
«បន្ទាប់ពីមានការចេញ លិខិតពិន័យ កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ ដោយសហព័ន្ធកីឡាបាល់ទាត់ជាតិកម្ពុជា (FFC) និងការដាក់ពិន័យជាបន្តបន្ទាប់មកលើកីឡាករ Gabriel Silva Costa។ ក្លិបសូមប្រកាសជាផ្លូវការថា ក្លិបមិនទទួលយកការសម្រេចនេះឡើយ ដោយហេតុផលថា យើងជឿលើ Gabriel ថាគាត់មិនមានបំណងបញ្ចេញនូវពាក្យសំដីរើសអើង ឬធ្វើឱ្យនរណាម្នាក់អាក់អន់ចិត្តជាមួយនឹងពាក្យស្លោកនៅលើអាវខាងក្នុង របស់គាត់ឡើយ ដែលជាហេតុផលឈានទៅដល់ FFC ដាក់ពិន័យដូច្នេះ ដោយគ្រាន់តែយោងទៅតាមមាត្រាដូចដែលបានរៀបរាប់នៅក្នុងលិខិតវិន័យនោះទេ»។

ក្លិបព្រះខ័នរាជស្វាយរៀង បញ្ជាក់​បន្ថែម​ថា៖«ក្លិបអាចបញ្ជាក់បានថា ឥឡូវនេះ យើងបាន ធវើការជាមួយមេធាវីកីឡាអន្តរជាតិ ដើម្បីប្តឹងឧទ្ធរណ៍ទៅ FFC ហើយ យើងបានត្រៀមបញ្ជូនរឿងក្តីនេះបន្តទៅ តុលាការអាជ្ញាកណ្តាលសម្រាប់កីឡា (CAS) ប្រសិនបើចាំបាច់។ ដោយសារនេះជាករណីផ្លូវច្បាប់ ក្លឹបសូមរក្សាសិទ្ធិមិនធ្វើសេចក្ដីអត្ថាធិប្បាយបន្ថែមឡើយ»។

គួរ​បញ្ជាក់​ថា​ កីឡាករ​ Gabriel Silva ត្រូវបានគណៈកម្មការវិន័យ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ពិន័យមិនឱ្យចូលរួមការប្រកួតដែលរៀបចំដោយក្រុមហ៊ុន Cambodian Premier League និងសហព័ន្ធកីឡាបាល់ទាត់កម្ពុជាចំនួន៦ខែ និងពិន័យជាប្រាក់ចំនួន២លានរៀល។

ការពិន័យនេះត្រូវបានគណៈកម្មការវិន័យបញ្ជាក់ថា ធ្វើឡើង​ ចំពោះសកម្មភាពបង្ហាញអំពីសាសនាលើអាវក្នុងរបស់គេដែលសរសេរថា «100% Jesus» ក្រោយរូបគេរកបានគ្រាប់បាល់បញ្ចូលទីបឹងកេត កាលថ្ងៃសៅរ៍ ទី២៨ ខែតុលា ឆ្នាំ២០២៣»៕

អត្ថបទទាក់ទង