ព្រះខ័នរាជស្វាយរៀង មិនទាន់ស្គាល់បរាជ័យឡើយនៅលីគកំពូលកម្ពុជា រដូវកាលនេះ
(បាល់ទាត់)៖ ក្រុមព្រះខ័នរាជស្វាយរៀង ក្រោមការដឹកនាំរបស់លោក Pep Monus បានរក្សាកំណត់ត្រាមិនដែលចាញ់៩សប្ដាហ៍ជាប់ៗគ្នា ក្រោយពីយកឈ្នះក្រុមនាគខៀវបឹងកេត ក្នុងលទ្ធផល ៣ ទល់នឹង ១ កាលពីយប់ថ្ងៃ សៅរ៍ នាកីឡដ្ឋានស្វាយរៀង។
លទ្ធផលការប្រកួតរបស់ ព្រះខ័នរាជស្វាយរៀង ទាំង ៩សប្ដាហ៍ ៖
-ក្លិប កងយោធពលខេមរភូមិន្ទ ០-២ ស្វាយរៀង
-ស្វាយរៀង ២-១ ភ្នំពេញក្រោន
-ស្វាយរៀង ១-០ ណាហ្គាវើលដ៍
-ISI ដង្កោសែនជ័យ ១-២ ស្វាយរៀង
-ស្វាយរៀង ៥-២ អង្គរថាយហ្គឺរ
-វិសាខា ០-១ ស្វាយរៀង
-ព្រៃវែង ៣-៥ ស្វាយរៀង
-ស្វាយរៀង ២-១ គីរីវង់សុខសែនជ័យ
-ស្វាយរៀង ៣-០ បឹងកេត ។
គួរជម្រាបឱ្យដឹងផងដែរថា គិតត្រឹមសប្ដាហ៍ទី៩នេះ ក្រុមព្រះខ័នរាជស្វាយរៀង កំពុងឈរកំពូលតារាងមាន ២៧ពិន្ទុពេញ ឆ្លងកាត់ការប្រកួត ៩ប្រកួត ឈ្នះទាំងអស់ ខណៈ ភ្នំពេញក្រោន ឈរលេខ២ មាន ២១ពិន្ទុ ស្របពេលដែល វិសាខា ឈរលេខ៣ មាន១៨ពិន្ទុ។
គួរបញ្ជាក់ថា ប្រកួតក្រោយ ក្រុមព្រះខ័នរាជស្វាយរៀង នឹងបើកទ្វារកីឡដ្ឋានស្វាយរៀង ទទួលស្វាគមន៍ក្រុមកងយោធពលខេមរភូមិន្ទ នៅថ្ងៃ ទី៥ ខែវិច្ឆិកា វេលាម៉ោង ៦៖០០នាទីល្ងាច៕