Premier League នឹងលេងមុនថ្ងៃបុណ្យណូអែលមួយថ្ងៃជាលើកដំបូង ចាប់តាំងពីឆ្នាំ ១៩៩៥
ក្របខណ្ឌបាល់ទាត់កំពូលអង់គ្លេស English Premier League នឹងមានការប្រកួតមួយគូលេងមុនថ្ងៃបុណ្យណូអែលមួយថ្ងៃជាលើកដំបូង ចាប់តាំងពីឆ្នាំ ១៩៩៥ នៅពេល Wolverhampton ទទួលស្វាគមន៍តោខៀវ Chelsea។
មែនទែនទៅ ការប្រកួតដំបូងរវាងក្រុមទាំងពីរ ដំបូងឡើយ ត្រូវប្រកួតនៅថ្ងៃទី ២៣ ខែធ្នូ ទេ ប៉ុន្តែត្រូវផ្លាស់ប្តូរមកថ្ងៃទី ២៤ ខែធ្នូ ចំថ្ងៃអាទិត្យ ពោលគឺមុនថ្ងៃគ្រីបុណ្យណូអែលមួយថ្ងៃគត់។
គួររំលឹកថា ចាប់តាំងពីលីគកំពូលអង់គ្លេស បានផ្លាស់មកជា Premier League នៅឆ្នាំ ១៩៩២មក មានតែមួយប្រកួតប៉ុណ្ណោះ ដែលធ្លាប់លេងមុនថ្ងៃបុណ្យណូអែលមួយថ្ងៃ ពោលគឺជាជំនួបដែល Manchester United បរាជ័យក្រោមថ្វីជើង Leeds United ក្នុងលទ្ធផល ៣-១ នៅឆ្នាំ ១៩៩៥។
គួរបញ្ជាក់ថា លីគកំពូលអង់គ្លេស Premier League នឹងមានការប្រកួតបីជុំ នៅថ្ងៃទី ២៣ ២៦ និង ៣០ ដែលនៅអង់គ្លេស គេចាត់ទុកជាការប្រកួតអបអរថ្ងៃឈប់សម្រាកបុណ្យណូអែល និងចូលឆ្នាំសកល៕