Close

Barcelona ចំណេញប្រាក់ជាង ៣០០ លានអឺរ៉ូ ក្នុងរដូវកាល ២០២២-២៣

ដោយ៖ Volak ENN ​​ | ថ្ងៃសុក្រ ទី២៩ ខែកញ្ញា ឆ្នាំ២០២៣ កីឡា
Barcelona ចំណេញប្រាក់ជាង ៣០០ លានអឺរ៉ូ ក្នុងរដូវកាល ២០២២-២៣ Barcelona ចំណេញប្រាក់ជាង ៣០០ លានអឺរ៉ូ ក្នុងរដូវកាល ២០២២-២៣

(បាល់ទាត់)៖ ក្លិបអ្នកមានបុណ្យ FC Barcelona បានបញ្ជាក់ថា ពួកគេបានកាត់បន្ថយបំណុលដ៏ធំរបស់ពួកគេ ខណៈដែលក្លឹប បានប្រកាសប្រាក់ចំណេញសុទ្ធ ជាង ៣០០លានអឺរ៉ូ សម្រាប់ឆ្នាំ 2022-23។

ក្លិបដែលមានមូលដ្ឋាននៅកាតាឡាន់មួយនេះ បានប្រកាសពីតួលេខហិរញ្ញវត្ថុ សម្រាប់រដូវកាលមុន ដោយបញ្ជាក់ពីប្រាក់ចំណេញក្រោយបង់ពន្ធរបស់ពួកគេ ចំនួន ៣០៤លានអឺរ៉ូ ដែលស្មើនឹង ៣២១លានដុល្លារអាមេរិក។ ចំនួននេះ គឺខ្ពស់ជាងការព្យាករណ៍កាលពីឆ្នាំមុន ហើយឃើញថា បំណុលរបស់ពួកគេក៏មានការធ្លាក់ចុះផងដែរ ក្នុងរយៈពេលពីរឆ្នាំជាប់ៗគ្នា។

របាយការណ៍បាននិយាយថា ពេលនេះស្ថានភាពហិរញ្ញវត្ថុរបស់ Barcelona កាន់តែរឹងមាំ ដោយក្រុមនៅកាតាឡាន់មួយនេះ មានថវិកាចំនួន ៨៥៩លានអឺរ៉ូ សម្រាប់រដូវកាលបច្ចុប្បន្ន ហើយពួកគេរំពឹងថា នឹងទទួលបានប្រាក់ចំណេញមុនបង់ពន្ធចំនួន ១១លានអឺរ៉ូ។

ប្រាក់ចំណូលពាណិជ្ជកម្មរបស់ Barcelona បានកើនឡើង ៤៣ភាគរយ បើធៀបនឹងឆ្នាំមុន ដោយកំណើនទាំងនេះ បានមកពីកិច្ចព្រមព្រៀងឧបត្ថម្ភថ្មី ការលក់ ១៥% នៃសិទ្ធិទូរទស្សន៍របស់ពួកគេ និងការលក់សម្ពារៈផ្សេងៗនៅក្នុង Barca Stores៕

អត្ថបទទាក់ទង