សរុបលទ្ធផល ការប្រកួត Cambodian Premier League សប្ដាហ៍ទី៥
(បាល់ទាត់)៖ ការប្រកួតពានរង្វាន់លីគកំពូលកម្ពុជា ឬ Cambodian Premier League រដូវកាលឆ្នាំ២០២៣-២៤ បានបញ្ចប់សប្តាហ៍ទី៥ ហើយ កាលេពីរាត្រីថ្ងៃអាទិត្យ ទី១៧ ខែកញ្ញានេះ ក្នុងនោះ ព្រះខ័នរាជស្វាយរៀង បន្តឈ្នះ ៥ប្រកួតជាប់គ្នា ឈរកំពូលតារាង ខណៈភ្នំពេញក្រោន ឡើងមកឈរលេខ២។
គិតត្រឹមសប្ដាហ៍ទី៥នេះ គេសង្កេតឃើញថា ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង ក្រោមការដឹកនាំរបស់លោក Pep Muñoz ជាក្រុមតែមួយគត់ដែលមិនទាន់ស្គាល់ពាក្យថាចាញ់ និងបន្តកំណត់ត្រាឈ្នះ ទាំង ៥ប្រកួត ខណៈក្រុមគីរីវង្សសុខសែនជ័យ ក្រោមការដឹកនាំដោយលោក សាប៊ូន វិនតា មិនទាន់ស្គាល់រស់ជាតិឈ្នះឡើយ ពោលគឺចាញ់៤ ស្មើ១។
ខាងក្រោមនេះ ជាលទ្ធផល ការប្រកួតកាលពីថ្ងៃសៅរ៍ ទី១៦ ខែកញ្ញា ឆ្នាំ២០២៣
-ព្រៃវែង ០-៣ Tiffy Army នៅកីឡដ្ឋានខេត្តព្រៃវែង
-ស្វាយរៀង ៥-២ អង្គរថាយហ្គឺ នៅកីឡដ្ឋានខេត្តស្វាយរៀង។
ខាងក្រោមនេះ ជាលទ្ធផល ការប្រកួតកាលពីថ្ងៃអាទិត្យ ទី១៧ ខែកញ្ញា ឆ្នាំ២០២៣៖
-អាយ អេស អាយ ដង្កោសែនជ័យ ១-១ ណាហ្គាវើលដ៍ នៅកីឡដ្ឋាន AIA, KMH Park
-បឹងកេត ២-០ គិរីវង់សុខសែនជ័យ នៅពហុកីឡាដ្ឋានជាតិ
-វិសាខា ០-១ ភ្នំពេញក្រោន នៅកីឡដ្ឋានព្រីនស៍។
តារាងពិន្ទុ Cambodian Premier League គិតត្រឹមសប្តាហ៍ទី៥
១ ព្រះខ័នរាជស្វាយរៀង ១២ពិន្ទុ
២ ភ្នំពេញក្រោន ១២ពិន្ទុ
៣ បឹងកេត ១០ពិន្ទុ
៤ វិសាខា ៩ពិន្ទុ
៥ Tiffy Army ៧ពិន្ទុ
៦ ព្រៃវែង ៧ពិន្ទុ
៧ ណាហ្គាវើលដ៍ ៤ពិន្ទុ
៨ អាយ អេស អាយ ដង្កោសែនជ័យ ៤ពិន្ទុ
៩ អង្គរថាយហ្គឺ ៣ពិន្ទុ
១០ គិរីវង់សុខសែនជ័យ ១ពិន្ទុ៕