Close

ឯកឧត្តម ឧត្តមសេនីយ៍ទោ ហួម តាំងហឿត សូមអបអរសាទរ និងគោរពជូនពរ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ក្នុងឱកាសត្រូវបានតែងតាំង ជាអគ្គស្នងការនគរបាលជាតិ

ដោយ៖ Volak ENN ​​ | ថ្ងៃសុក្រ ទី២៥ ខែសីហា ឆ្នាំ២០២៣ ព័ត៌មានជាតិ
ឯកឧត្តម ឧត្តមសេនីយ៍ទោ ហួម តាំងហឿត សូមអបអរសាទរ និងគោរពជូនពរ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ក្នុងឱកាសត្រូវបានតែងតាំង ជាអគ្គស្នងការនគរបាលជាតិ ឯកឧត្តម ឧត្តមសេនីយ៍ទោ ហួម តាំងហឿត សូមអបអរសាទរ និងគោរពជូនពរ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ក្នុងឱកាសត្រូវបានតែងតាំង ជាអគ្គស្នងការនគរបាលជាតិ

ភ្នំពេញ ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ត្រូវបានព្រះករុណា សម្តេច ព្រះបាទ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង ជាអគ្គស្នងការនគរបាលជាតិ។

ឆ្លៀតក្នុងឱកាសដ៏មហានក្ខត្តឫក្សនេះ ឯកឧត្តម ឧត្តមសេនីយ៍ទោ ហួម តាំងហឿត សូមសម្ដែងនូវការអបអរសាទរដ៏កក់ក្ដៅបំផុតជូន ឯកឧត្តម នាយឧត្តមសេនីយ៍ ព្រមទាំងមានជំនឿយ៉ាងមុតមាំថា នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នឹងបន្តទទួលបានជោគជ័យថ្មីៗបន្ថែមទៀត ក្នុងតួនាទីថ្មី ដើម្បីរួមចំណែកភារកិច្ចដ៏សំខាន់ ជាមួយរាជរដ្ឋាភិបាលលើការកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ កាន់តែរីកចំរើនខ្លាំងទៅមុខទៀត។

ក្នុងឱកាសនេះផងដែរ យើងខ្ញុំទាំងអស់គ្នា សូមគោរពជូនពរ នាយឧត្តមសេនីយ៍សន្តិបណ្ឌិត និងលោកជំទាវ ព្រមទាំងគ្រួសារ សូមជួបតែសេចក្ដីសុខ សុភមង្គល និងបានប្រកបដោយពរទាំងឡាយ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

អត្ថបទទាក់ទង