Close

អ៊ីតាលីចុះកុងត្រាយោធាតម្លៃជិត១ពាន់លានដុល្លារដើម្បីធ្វើទំនើបកម្មរថក្រោះ Ariete

ដោយ៖ Volak ENN ​​ | ថ្ងៃចន្ទ ទី៧ ខែសីហា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ
អ៊ីតាលីចុះកុងត្រាយោធាតម្លៃជិត១ពាន់លានដុល្លារដើម្បីធ្វើទំនើបកម្មរថក្រោះ Ariete អ៊ីតាលីចុះកុងត្រាយោធាតម្លៃជិត១ពាន់លានដុល្លារដើម្បីធ្វើទំនើបកម្មរថក្រោះ Ariete

បរទេស ៖ កុងត្រាមួយដែលមានតម្លៃរហូតទៅដល់ជាង៨៤៨លានអឺរ៉ូ ឬត្រូវជា ៩២៨លានដុល្លារអាមេរិកត្រូវបានរដ្ឋាភិបាលអ៊ីតាលីចុះហត្ថលេខាដើម្បីអាចធ្វើទំនើបកម្មរថក្រោះជួរមុខរបស់ខ្លួនដែលមានអាយុកាលចំណាស់ទៅហើយប្រភេទ Ariete ។

សរុបរថក្រោះដែលនឹងស្ថិតនៅក្នុងកុងត្រាជួសជុល និងធ្វើទំនើបកម្មនោះមានចំនួន៩០គ្រឿងដែលក្នុងនោះមាន៣៥គ្រឿងទៀតស្ថិតនៅក្នុងលក្ខខណ្ឌបម្រុងដើម្បីបន្ថែមពីលើកុងត្រា។

ក្រុមហ៊ុនទទួលបន្ទុកកិច្ចការងារធ្វើទំនើបកម្មនោះមានឈ្មោះថា CIO ដែលជាក្រុមហ៊ុនសហការ និងចូលរួមគ្នារវាងក្រុមហ៊ុនក្នុងស្រក Iveco និងក្រុមហ៊ុន Oto Melara ។

គួរឲ្យដឹងដែរថា ប្រទេសអ៊ីតាលីបច្ចុប្បន្នមានរថក្រោះប្រភេទ Ariete សរុបចំនួន២០០គ្រឿងនៅក្នុងស្តុក ប៉ុន្តែរថក្រោះដែលអាចប្រតិបត្តិការបានមានចំនួនតែ៥០គ្រឿងប៉ុណ្ណោះ។

កាលពីខែមុនមន្ត្រីជាន់ខ្ពស់នៃក្រសួងការពារជាតិអ៊ីតាលីបានប្រកាសថាប្រទេសចាំបាច់ត្រូវការរថក្រោះថ្មីៗចំនួន២៥០គ្រឿងបន្ថែមទៀតដើម្បីអាចបំពេញតាមតំរូវការរបស់អង្កការណាតូក្នុងនាមជាសមាជិក។

តាមផែនការរដ្ឋាភិបាលទីក្រុងរ៉ូមអាចនឹងធ្វើការទំនើបកម្មរថក្រោះក្នុងស្រុក Ariete នេះឲ្យបានច្រើនបំផុតតាមដែលអាចធ្វើបាននិងរៀបចំការបញ្ជាទិញរថក្រោះ Leopard 2A8 ថ្មីៗបន្ថែមចំនួន ១៣៣គ្រឿងទៀតពីក្រុមហ៊ុនអាល្លឺម៉ង់ Krauss-Maffei Wegmann៕

អត្ថបទទាក់ទង