Close

កម្ពុជា បន្តដណ្តើមបានមេដាយ ១៣គ្រឿងបន្ថែមទៀត ពីព្រឹត្តិការណ៍កីឡានគរបាល និងកងពន្លត់អគ្គិភ័យពិភពលោក លើវិញ្ញាសារចំបាប់កាច់ដៃ និងយូដូ

ដោយ៖ Volak ENN ​​ | ថ្ងៃព្រហស្បតិ៍ ទី៣ ខែសីហា ឆ្នាំ២០២៣ កីឡា
កម្ពុជា បន្តដណ្តើមបានមេដាយ ១៣គ្រឿងបន្ថែមទៀត ពីព្រឹត្តិការណ៍កីឡានគរបាល និងកងពន្លត់អគ្គិភ័យពិភពលោក លើវិញ្ញាសារចំបាប់កាច់ដៃ និងយូដូ កម្ពុជា បន្តដណ្តើមបានមេដាយ ១៣គ្រឿងបន្ថែមទៀត ពីព្រឹត្តិការណ៍កីឡានគរបាល និងកងពន្លត់អគ្គិភ័យពិភពលោក លើវិញ្ញាសារចំបាប់កាច់ដៃ និងយូដូ

នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៣នេះ កីឡាករ-កីឡាការិនី ចំបាប់កាច់ដៃក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា ដណ្តើមបានមេដាយ ចំនួន ១១គ្រឿង ពីព្រឹត្តិការណ៍កីឡានគរបាល និងកងពន្លត់អគ្គិភ័យពិភពលោក លើកទី២០ ឆ្នាំ២០២៣ (The 20th World Police & Fire Games 2023) នៅប្រទេសកាណាដា ក្នុងនោះមាន មេដាយមាស ០៧គ្រឿង, ប្រាក់ ០២គ្រឿង និងសំរឹទ្ធ ០២គ្រឿង។ នេះបើតាមការបញ្ជាក់របស់អគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ។

ចំពោះកីឡាករ កីឡាការនី ដែលទទួលបានមេដាយនៅក្នុងព្រឹត្តិការណ៍ ប្រកួតកីឡានគរបាល និងកងពន្លត់អគ្គីភ័យពិភពលោក (World Police & Fire Games) ជូនជាតិមាតុភូមិរួមមាន៖

១. កីឡាករ ឆាំ ពិស៊ិន មេដាយមាស០២គ្រឿង ប្រភេទទម្ងន់ ៧០គីឡូ អាយុ ១៨ឆ្នាំឡើង
– មេដាយមាស ០១គ្រឿង វិញ្ញាសា ដៃស្ដាំឆ្វេង ឈ្នះ តៃវ៉ាន់ អាមេរិច និង កីឡាករកម្ពុជា
– មេដាយមាស ០១គ្រឿង វិញ្ញាសា ដៃស្ដាំ ឈ្នះដោយគូរប្រកួតបោះបង់ការប្រកួត។

២. កីឡាករ នង គ្រឹះស្នា មេដាយមាស ០១គ្រឿង និងប្រាក់ ០១គ្រឿង ប្រភេទទម្ងន់ ៧៤គីឡូក្រាម
– មេដាយមាស ០១គ្រឿង ឈ្នះ តៃវ៉ាន់
– មេដាយប្រាក់ ០១គ្រឿង។

៣.កីឡាករ ហេង វុទ្ធី មេដាយមាស០១គ្រឿង សំរឹទ្ធ០១គ្រឿង ប្រភេទទម្ងន់ ក្រោម៩០គីឡូក្រាម អាយុ ១៨ឆ្នាំឡើង
– មេដាយមាស ០១គ្រឿង វិញ្ញាសា កាច់ដៃស្ដាំ
– មេដាយសំរឹទ្ធ ០១គ្រឿង វិញ្ញាសា កាច់ដៃឆ្វេង។

៤. កីឡាករ ងួន មករា មេដាយមាស០១គ្រឿង ប្រភេទទម្ងន់ ៦៥ គីឡូក្រាម អាយុ ១៨ឆ្នាំឡើង វិញ្ញាសា កាច់ដៃស្តាំ ឈ្នះតៃវ៉ាន់។

៥. កីឡាករ ជុន ធួន មេដាយមាស០១គ្រឿង ប្រភេទទម្ងន់ ក្រោម៨០គីឡូក្រាម អាយុ ៣០ឆ្នាំឡើង វិញ្ញាសា កាច់ដៃស្ដាំ ឈ្នះដោយគូរប្រកួតបោះបង់ការប្រកួត។

៦. កីឡាករ អេង ផានិត មេដាយមាស០១គ្រឿង ប្រភេទទម្ងន់ ៦៥ គីឡូក្រាម ឈ្នះកីឡាករឥណ្ឌា។

៧.កីឡាការិនី នុត ស្រីរ័ត្ន មេដាយប្រាក់០១គ្រឿង និងសំរឹទ្ធ០១គ្រឿង ប្រភេទទម្ងន់ ៥៥គីឡូក្រាម។

ចំពោះ អត្តពលិកយូដូក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា ដណ្តើមបានមេដាយប្រាក់ ០២គ្រឿង ពីព្រឹត្តិការណ៍កីឡានគរបាល និងកងពន្លត់អគ្គិភ័យពិភពលោក លើកទី២០ ឆ្នាំ២០២៣ (The 20th World Police & Fire Games 2023) នៅទីក្រុង Winnipeg ប្រទេសកាណាដា នាល្ងាចថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៣។
ជ័យលាភីទាំងពីររូប រួមមាន៖
១.កីឡាករ ស៊ន បញ្ញាវឌ្ឍន៍ ប្រកូតក្នុងប្រភេទទម្ងន់ក្រោម៨១Kg ដោយចាប់ផ្តើមចាញ់ប្រេស៊ីល បន្ទាប់មកឈ្នះកាណាដា និងចាញ់ឥណ្ឌា ចុងក្រោយឈ្នះកោះតៃវ៉ាន់ សរុបពិន្ទុបានមេដាយប្រាក់។
២.កីឡាការិនី នុត ស្រីរត្ន័ ទទួលបាមេដាយប្រាក់ ក្នុងប្រភេទទម្ងន់ក្រោម៥២kg ដោយប្រកូតដំបូងឈ្នះទីក្រុងហុងកុង និងចាញ់ឥណ្ឌា វគ្គផ្តាច់ព្រ័ត្រ។

គួរបញ្ជាក់ថា ការប្រកួតកីឡានគរបាល និងកងពន្លត់អគ្គិភ័យពិភពលោក (World Police & Fire Games) ប្រារព្ធធ្វើឡើងរៀងរាល់ ០២ឆ្នាំម្តង និងមានអត្តពលិក ដែលជានគរបាលមកពីបណ្តាប្រទេសជាង៧០ នៅជុំវិញពិភពលោក ដែលតែងតែបានមកចូលរួម ហើយសម្រាប់ឆ្នាំ២០២៣នេះ ព្រឹត្តិការណ៍ប្រកួតកីឡានគរបាល និងកងពន្លត់អគ្គិភ័យពិភពលោក បានប្រារព្ធធ្វើឡើងនៅទីក្រុង Winnipeg ប្រទេសកាណាដា៕