Close

ឯកឧត្តម ប្រាក់ សុខុន សម្ដែងការអបអរសាទរចំពោះនិសិ្សតជ័យលាភី ២៤រូប ដែលគ្រោងចេញដំណើរទៅជប៉ុន នៅអំឡុងចុងខែសីហា

ដោយ៖ Volak ENN ​​ | ថ្ងៃព្រហស្បតិ៍ ទី៣ ខែសីហា ឆ្នាំ២០២៣ ព័ត៌មានជាតិ
ឯកឧត្តម ប្រាក់ សុខុន សម្ដែងការអបអរសាទរចំពោះនិសិ្សតជ័យលាភី ២៤រូប ដែលគ្រោងចេញដំណើរទៅជប៉ុន នៅអំឡុងចុងខែសីហា ឯកឧត្តម ប្រាក់ សុខុន សម្ដែងការអបអរសាទរចំពោះនិសិ្សតជ័យលាភី ២៤រូប ដែលគ្រោងចេញដំណើរទៅជប៉ុន នៅអំឡុងចុងខែសីហា

ភ្នំពេញ៖ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានសម្ដែងនូវការអបអរសាទរយ៉ាងក្លៀវក្លា ចំពោះនិសិ្សតជ័យលាភីចំនួន ២៤រូប ដែលគ្រោងចេញដំណើរទៅជប៉ុន នៅអំឡុងចុងខែសីហា នេះ និងបានផ្ដាំផ្ញើឱ្យបន្តខិតខំប្រឹងប្រែងរៀនសូត្រក្រេបជញ្ជក់យកចំណេះដឹងថ្មីៗ និងបទ ពិសោធន៍ល្អៗ ដើម្បីរួមចំណែកសំខាន់ដល់ការជួយអភិវឌ្ឍជាតិមាតុភូមិកម្ពុជា នៅពេលត្រឡប់ មកប្រទេសវិញ។

ការសម្តែងការអបអរសារទររបស់ ឯកឧត្តម ប្រាក់ សុខុន ធ្វើឡើងនៅព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងក្នុងពេលអនុញ្ញាតឱ្យនិស្សិត ជ័យលាភីមកពីក្រសួង/ស្ថាប័ន ចំនួន១៥ទាំងនោះ ដែលប្រលងជាប់អាហារូបករណ៍អភិវឌ្ឍន៍ ធនធានមនុស្សរបស់រដ្ឋាភិបាលជប៉ុន (Japan Development Scholarship – .JDS) សម្រាប់ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ រយៈពេល២ឆ្នាំ ចូលជួបសម្ដែងការគួរសម និងទទួលអនុសាសន៍ណែនាំ ដ៏ខ្ពង់ខ្ពស់។

ជាមួយគ្នានេះ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ក៏បានផ្ដល់ អនុសាសន៍សំខាន់ៗផងដែរដល់ និស្សិតជ័យលាភីខាងលើ ពីស្ថានភាពទូទៅរបស់ប្រទេស និងប្រជាជនជប៉ុន របៀបរបបនៃការរស់ នៅទីនោះ និងចែករំលែកដោយសង្ខេបអំពីទំនាក់ទំនងកម្ពុជា-ជប៉ុន។ ជាពិសេសឯកឧត្តមសំណូមពរឱ្យនិស្សិត និង ពលរដ្នខ្មែរទាំងអស់ ដែលកំពុងរស់នៅប្រទេសជប៉ុនត្រូវធ្វើការទំនាក់ទំនងជាប្រចាំ ជាមួយស្ថាន ទូតខ្មែរនៅទីនោះ ដើម្បីសុំជំនួយលើការងារកុងស៊ុលផ្សេងៗពីស្ថានទូត។

បើតាម ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រាជរដ្ឋាភិបាលកម្ពុជាតែងយកចិត្ត ទុកដាក់ក្នុងការស្វែងរកអាហារូបករណ៍ជូនដល់និសិ្សត និងមន្ត្រីរាជការកម្ពុជា ទៅសិក្សានៅក្រៅ ប្រទេស ដើម្បីរួមចំណែកដល់ការអភិវឌ្ឍធនធនមនុស្សនៅកម្ពុជា។

តំណាងនិស្សិតជ័យលាភី បានឡើងថ្លែងចំណាប់អារម្មណ៍ និងអំណរគុណយ៉ាងជ្រាល ជ្រៅបំផុតជូនចំពោះឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហ ប្រតិបត្តិការអន្តរជាតិ ដែលបានអនុញ្ញាតឱ្យក្រុមនិស្សិតបានចូលជួបសម្តែងការគួរសម និងទទួល បាននូវអនុសាសន៍ដ៏មានតម្លៃ និងបានប្ដេជ្ញាចិត្តខិតខំសិក្សារៀនសូត្រដើម្បីទទួលបានចំណេះដឹង និងបទពិសោធន៍ល្អៗ និងរួមចំណែកសកម្មក្នុងការតភ្ជាប់ទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ក៏ដូចជារវាងប្រទេសទាំងពីរកម្ពុជា-ជប៉ុន ឱ្យកាន់តែជិតស្និទ្ធ និងស៊ីជម្រៅថែមទៀត៕

 

អត្ថបទទាក់ទង