ខេត្តកំពង់ឆ្នាំង ត្រៀមរៀបចំវេទិកាផ្គូរផ្គងរវាងអ្នកផលិត និងអ្នកទិញនៅពេលខាងមុខ
កំពង់ឆ្នាំង ៖ រដ្ឋបាលខេត្តកំពង់ឆ្នាំ កិច្ចប្រជុំត្រៀមរៀបចំវេទិកាផ្គូរផ្គងរវាងអ្នកផលិត និងអ្នកទិញ គម្រោងអភិវឌ្ឍន៍អាជីវកម្មប្រកបដោយសុចរិតភាព និងទទួលបានទីផ្សារក្នុងស្រុក និងក្រៅប្រទេសនៅពេលខាងមុខនេះ ។
កិច្ចប្រជុំនេះ ធ្វើឡើងនៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣ នេះ ក្រោមអធិបតីភាព លោក ស៊្រន សំឫទ្ធី អភិបាលរងខេត្តកំពង់ឆ្នាំង និងមានចូលរួមពីលោកនាយករងរដ្ឋបាលសាលាខេត្ត លោកនាយកទីចាត់ការអន្តរវិស័យ នៃសាលាខេត្ត នាយកទីចាត់ការផែនការ និងវិនិយោគ នៃសាលាខេត្ត និងអភិបាល អភិបាលរងក្រុង ស្រុក ព្រមទាំងប្រធាន អនុប្រធានមន្ទីរពាក់ព័ន្ធ ។
លោក ស៊្រន សំឫទ្ធី មានប្រសាសន៍ថា កិច្ចប្រជុំពេលនេះគឺចង់ដឹងអំពីការរកនូវផលិតផលថ្មីៗដែលផលិតនៅក្នុងខេត្តកំពង់ឆ្នាំង ទាំងអ្នកផលិត និងរកអ្នកទទួលទិញនូវផលិតផលរបស់សហគមន៍ និងប្រជាពលរដ្ធ ។
ជាមួយគ្នានេះ លោកអភិបាលរងខេត្តរូបនេះ បានផ្តាំផ្ញើរដល់អាជ្ញាធរត្រូវរួមសហការគ្នាក្នុងការរិះរកនូវ ផលិតផលក្នុងមូលដ្ធាន របស់ខ្លួនថ្មីៗបន្ថែមទៀតដើម្បីដាក់ បង្ហាញរៀបចំសិក្ខាសាលាផ្គូរផ្គងរវាងអ្នកលក់ និង អ្នកទិញនាពេលខាងមុខ ។
លោកអភិបាលរងបានសង្ឃឹម យ៉ាងមុតមាំ ចំពោះលោក លោកស្រីទាំងអស់ចូលរួមជួយ ដល់បងប្អូន ប្រជាពលរដ្ឋ មានទីផ្សារសម្រាប់លក់ផលិតផល របស់គាត់ ។
សក្កានុពលសេដ្ឋកិច្ចរបស់ខេត្តកំពង់ឆ្នាំង
តាមលទ្ធផលនៃការគណនាផលិតផលក្នុងស្រុកសរុបរបស់ខេត្តចំណូលពីវិស័យកសិកម្មមានសមាមាត្រចំនួន ៥៥,១% , ចំណូលពីវិស័យឧស្សាហកម្ម សិប្បកម្ម សំណង់ចំនួន ២៧,៨% និងចំណូលពីវិស័យសេវាកម្មចំនួន ១៧,១%៕