Close

AFC បើកភ្លៀងខៀវឲ្យកម្ពុជាប្រើប្រាស់កីឡដ្ឋាន ស្មាត អរ អេស អិន ធ្វើជាកន្លែងប្រកួតវគ្គជម្រុះបឋមក្នុងពានរង្វាន់ AFC Cup 2023/24

ដោយ៖ Volak ENN ​​ | ថ្ងៃអង្គារ ទី១៨ ខែកក្កដា ឆ្នាំ២០២៣ កីឡា
AFC បើកភ្លៀងខៀវឲ្យកម្ពុជាប្រើប្រាស់កីឡដ្ឋាន ស្មាត អរ អេស អិន ធ្វើជាកន្លែងប្រកួតវគ្គជម្រុះបឋមក្នុងពានរង្វាន់ AFC Cup 2023/24 AFC បើកភ្លៀងខៀវឲ្យកម្ពុជាប្រើប្រាស់កីឡដ្ឋាន ស្មាត អរ អេស អិន ធ្វើជាកន្លែងប្រកួតវគ្គជម្រុះបឋមក្នុងពានរង្វាន់ AFC Cup 2023/24

(បាល់ទាត)៖ សហព័ន្ធកីឡាបាល់ទាត់អាស៊ី ហៅកាត់ថា AFC បានអនុញ្ញាតឲ្យក្លិបបាល់ទាត់ភ្នំពេញក្រោន ប្រើប្រាស់នូវកីឡដ្ឋានរបស់ខ្លួន ដែលគ្រប់គ្នាស្គាល់ថា ស្មាត អរ អេស អិន សម្រាប់ការប្រកួតវគ្គជម្រុះបឋមក្នុងពានរង្វាន់ AFC Cup 2023/24។ នេះបើយោងតាមការបញ្ជាក់របស់ក្រុមហ៊ុន Cambodian Premier League និងក្លិបភ្នំពេញក្រោន។

ដូច្នេះមានន័យថា ការប្រកួតពានរង្វាន់ AFC Cup 2023/24 វគ្គជម្រុះបឋម រវាងក្លិបបាល់ទាត់ភ្នំពេញក្រោនជាមួយនឹងក្លិបមកពីប្រទេសឡាវ Young Elephants នឹងប្រព្រឹត្តទៅនៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣ នាកីឡដ្ឋាន ស្មាត អរ អេស អិន ក្នុងប្រទេសកម្ពុជា ខាងមុខនេះ។

មែនទែនទៅ ការប្រកួតលក្ខណៈអន្ដរជាតិ ដូចជា AFC Cup នេះគឺតម្រូវឱ្យក្លិបប្រើប្រាស់តែនៅពហុកីឡដ្ឋានជាតិ អូឡាំពិក តែប៉ុណ្ណោះ។ ប៉ុន្តែបន្ទាប់ពីមានក្រុមហ៊ុន Cambodian Premier League ចូលមកកាន់ក្លិបក្នុងស្រុករបស់យើង ហើយបានខិតខំ កែប្រែហេដ្ឋារចនាសម្ព័ន និងអភិវឌ្ឍន៍មួយកម្រិតទៀតក្នុងឆាកអន្តរជាតិ នឹងបានធ្វើឱ្យសហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី (AFC) គាំទ្រផ្ទាល់ ដើម្បីអនុញ្ញាត្តអោយកីឡដ្ឋាន ស្មាត អ.អេស.អិន ធ្វើជាទីកន្លែងប្រកួត AFC CUP 2023/24 សារជាថ្មីម្ដងទៀត រវាង ភ្នំពេញក្រោន ជាមួយនឹង Young Elephants FC ។

គួររំលឹកឱ្យដឹងផងដែរថា ភ្នំពេញក្រោន ធ្លាប់ប្រើប្រាស់កីឡដ្ឋាន អ.អេស.អិន កាលពីឆ្នាំ២០១៧ ម្តងរួចមកហើយ ប៉ុន្តែដោយសារពហុកីឡដ្ឋានជាតិជាប់ធ្វើការជួសជុល និងទុកឲ្យក្លិបផ្សេងៗទៀតធ្វើការប្រកួតក្នុងលីគទើបត្រូវបានពន្យារពេលរហូតដល់ពេលនេះទើបភ្នំពេញក្រោនប្រើប្រាស់ជាថ្មីម្ដងទៀត៕

អត្ថបទទាក់ទង