Cristiano Ronaldo បានផ្តួល Messi ក្លាយជាកីឡាកររកចំណូលបានច្រើនជាងគេបំផុតនៅលើពិភពលោក
កីឡាករ Cristiano Ronaldo បានផ្ដួល Lionel Messi ក្លាយជាកីឡារកដែលរកចំណូលបានច្រើនជាងគេបំផុតនៅលើពិភពលោក បន្ទាប់ពីការផ្ទេររបស់គាត់ទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីត។
យោងតាមទស្សនាវដ្ដី Forbes តាមរយៈ Guinness World Records កីឡាករវ័យ ៣៨ឆ្នាំរូបនេះបានក្លាយជាអត្តពលិក ដែលមានប្រាក់ខែខ្ពស់បំផុតនៅលើពិភពលោកជាលើកដំបូង ចាប់តាំងពីឆ្នាំ ២០១៧ ។
វាត្រូវបានគេមើលឃើញថាកីឡាករអន្តរជាតិព័រទុយហ្គាល់ទទួលបានកំណត់ត្រាពិភពលោកនេះ ដោយសារការផ្ទេរទៅអារ៉ាប៊ីសាអូឌីតបន្ទាប់ពីបានចូលរួមជាមួយក្រុម Al Nassr ក្នុងខែធ្នូ។ វាបានជួយគាត់រកបាន ១០៧.៥ លានផោន ក្នុងមួយឆ្នាំ។
អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺថា ប្រាក់ចំណូលភាគច្រើនរបស់ Ronaldo បានមកពីការបណ្តាក់ទុនក្រៅទីលាន។ អតីតតារារបស់ United ទទួលបាន ៣៥លានផោនពីសកម្មភាពទាក់ទងនឹងបាល់ទាត់ ខណៈដែល ៦៨.៥ លានផោន បានមកពីអាជីវកម្ម និងការឧបត្ថម្ភផ្សេងៗរបស់គាត់។ Ronaldo មានកុងត្រាពេញមួយជីវិតជាមួយ Nike ខណៈពេលដែលទំនិញម៉ាក CR7 របស់គាត់ក៏ធ្វើឱ្យគាត់មានរកចំណូលបានយ៉ាងច្រើនផងដែរ
ហើយអ្វីដែលអាចធ្វើឲ្យ Ronaldo ពេញចិត្តជាងនេះទៅទៀតនោះ គឺការដែលគាត់បានយកឈ្នះ Lionel Messi ដែលកំណត់ត្រានេះ កាលពីឆ្នាំ ២០២២៕